អ្នក​ពន្លត់​អគ្គីភ័យ​ក្រូអាត​​ធ្វើ​រឿង​គួរ​ឲ្យ​គោរព​ពេល​កំពុង​មើល​ World Cup

  • 2018-07-12 03:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ប្រជាជន​ក្រូអាត​ទាំង​មូល​កំពុង​អបអរ​ជ័យ​ជម្នះ​លើ​អង់គ្លេស​ ហើយ​​ឡើង​​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ មាន​ការ​បង្ហោះ​វីដេអូ​មួយ​ពី​​សកម្មភាព​ក្រុម​អ្នក​ពន្លត់​អគ្គិសនី​ក្នុង​ប្រទេស​នោះ​។

វីដេអូ​នោះ​​បង្ហាញ​ពី​បុគ្គលិក​ពន្លត់​អគ្គីភ័យ​មួយ​ក្រុម​កំពុង​មើល​​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ World Cup រវាង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ និង​រុស្ស៊ី​ តាម​ទូរទស្សន៍​ហើយ​ការ​ប្រកួត​ឈាន​ដល់​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ទៅ​ហើយ។​

យ៉ាង​ណា​ខណៈ​ក្រូអាត​ត្រូវ​ទាត់​បាល់​ចុងក្រោយ​ដោយ​ Ivan Rakitic ស្រាប់តែ​សំឡេង​ស៊ីរ៉ែន​បាន​បន្លឺ​ឡើង​ ជា​សញ្ញា​ប្រកាស​អាសន្ន​អគ្គិភ័យ​។ ​ភ្លាម​ៗ​បុគ្គលិក​ទាំង​អស់​បាន​ស្ទុះ​ចេញ​ដំណើរ​ទៅ​បំពេញ​តួនាទី​របស់​ខ្លួន​ ដោយ​ទុក​ការ​មើល​បាល់​មួយ​ឡែក​សិន។

ពួកគេ​​ខកខាន​មើល​​​គ្រាប់​ជ័យ​ជម្នះ​ជា​ប្រវត្តិសាស្ត្រ​ជួយ​ ក្រូអាត​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ប៉ុន្តែ​បាន​ទទួល​ការ​សរសើរ​ពី​អ្នក​ឃើញ​វីដេអូ​នោះ​ថា​ក្រុម​បុគ្គលិក​អគ្គីភ័យ​ពិត​ជា​​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ​សង្គ្រោះ​របស់​ខ្លួន៕

ប្រភព៖ facebook   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម