សើចផ្អើលពេញឆាក Bella ធ្វើមុខក្រមិចក្រមើមតួអង្គ ការ៉ាកេត
- 2018-07-12 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សើចផ្អើលពេញឆាក Bella ធ្វើមុខក្រមិចក្រមើមតួអង្គ ការ៉ាកេត
ចន្លោះមិនឃើញ
វត្តមានកំពូលតារាសម្ដែងថៃ Bella Ranee ក្នុងកម្មវិធី "ជំនួបតារាភីអិនអិន២០១៨" និង ខួប៣ឆ្នាំទូរទស្សន៍ PNN ធ្វើឲ្យភ្ញៀវកិត្តិយស និងតារាល្បីៗចូលរួមទប់សំណើចមិនបាន ក្រោយឃើញ ស្រីស្អាតរូបនេះលេងទឹកមុខក្រមិចក្រមើមតួអង្គ ការ៉ាកេត។
ក្រៅពីធ្វើទឹកមុខក្រមិចក្រមើមតួអង្គ ការ៉ាកេត ហើយនោះ Bella Ranee ក៏លេងល្បែងកម្សាន្តជាមួយហ្វេនកម្ពុជាមួយចំនួន ដោយតម្រូវឲ្យពួកគេលេងទឹកមុខឲ្យដូចខ្លួនក្នុងរឿង "បុព្វេសន្និវាស" មានអង្គុយមានដេកទៀតផង។
ការបង្ហាញវត្តមាននៅកម្ពុជាលើកទី២នេះ Bella Ranee បានបង្ហាញភាពរួសរាយរាក់ទាក់យ៉ាងខ្លាំង ដល់អ្នកគាំទ្ររូបនាង ជាមួយស្នាមញញឹមដ៏ស្រស់ប្រិយប្រិយចាក់ទម្លុះបេះដូងហ្វេនគ្មានថ្ងៃបំភ្លេចបាន៕