Modric ប្រាប់​ពី​កត្តា​ទឹក​ចិត្ត​ដ៏​ធំ ជំរុញ​ឲ្យ​ក្រូអាត​ទាមទារ​យក​ឈ្នះ​អង់គ្លេស

  • 2018-07-12 03:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Modric ប្រាប់​ពី​កត្តា​ទឹក​ចិត្ត​ដ៏​ធំ ជំរុញ​ឲ្យ​ក្រូអាត​ឈ្នះ​អង់គ្លេស ដល់​កីឡាករ​ក្រូអាត បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ទឹក​ចិត្ត​ដ៏​ធំធេង​នៃ​មិត្តរួម​ក្រុម​ទាំង​អស់​ប្រើ​ពាក្យ​រិះគន់​នេះ​​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ប្រយុទ្ធ​ឈ្នះ​អង់គ្លេស។

Modric នៅ​តែ​ដើរ​តួ​សំខាន់ ជួយ​ក្រូអាត​វាយ​បក​តាម​ពី​ក្រោយ​យក​ឈ្នះ​អង់គ្លេស​ក្នុង​ទីក្រុង Moscow។ ការ​ដែល​នាំ​ឲ្យ​ក្រុម​ទាំង​មូល​ប្រឹងប្រែង​​បែប​នេះ​កីឡាករ​របស់ Real Madrid ​លើក​ឡើង​ថា ដោយ​សារ​តែ​ខាង​សារព័ត៌មាន​អង់គ្លេស​មិន​សូវ​ឲ្យ​តម្លៃ​ក្រុម​គេ​ និង​គិត​ថា​អង់គ្លេស​អាច​ឈ្នះ​ងាយ​ៗ​ក្នុង​ប្រកួត​យប់​មិញ។

​Modric បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា ប្រជាជន អ្នក​កាសែត អ្នក​វិភាគ​​តាម​ទូរទស្សន៍​របស់​អង់គ្លេស​​​តែ​មើល​រំលង​ក្រុម​គេ។ ប៉ុន្តែ​យប់មិញ​ពួក​គេ​យល់​ពី​ក្រូអាត​ហើយ វា​ជា​កំហុស​ដ៏​ធំ។ គ្រប់​ពាក្យ​​មិន​ឲ្យ​តម្លៃ​ដែល​ពួក​គេ​ឃើញ បាន​អាន​​ត្រូវ​បាន​ដាក់​ក្នុង​ចិត្ត​ដើម្បី​ជា​ការ​តស៊ូ​យក​ឈ្នះ​អង់គ្លេស។

តាម​រយៈ​ជ័យជម្នះ​​ ក្រូអាត​ត្រូវ​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ជាមួយ​បារាំង​​នៅ​ថ្ងៃ​ទី ១៥ ខែ កក្កដា​ ឆ្នាំ ២០១៨​ខាង​មុខ៕ ​

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ