ស្រឡាញ់ពេក! John Cena ដល់ថ្នាក់សុំធ្វើជាអង្គរក្ស​របស់​ក្រុម BTS

  • 2018-07-12 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាថ្មី​ម្ដង​ទៀត​ អ្នក​កីឡាកាស​ និង​ជា​តារា​សម្ដែង​ហូលីវូដ​ John Cena បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ ក៏​ដូច​ជា​ការ​គាំទ្រ​ចំពោះ​ BTS ម្ដង​ទៀត​ហើយ ដោយ​ថែម​ទាំង​ប្រាប់​ថា​ចង់​មើល​ថែ​ក្រុម​ដូចជា​អង្គរក្ស​របស់​ក្រុម​ទៀត។

តារា​ប្រុស​កម្លាំង​ខ្លាំង​រូបនេះ​ បាន​បង្ហាញ​ជា​សាធារណៈ​ពី​ទឹកចិត្ត​គាំទ្រ​របស់​ខ្លួន​ចំពោះ​ក្រុម BTS កាល​ពី​ជាង ៥​ខែមុន ហើយ​ថែម​ទាំង​ធ្លាប់​បាន​បង្ហោះ​រូប​ J-Hope លើ Instagram ទៀត។ លើស​ពី​នេះ​ Jonh ថែម​ទាំង​ធ្លាប់​បាន​លើក​យក​ BTS មក​និយាយ​ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​ពេល​កន្លង​ទៅ ក្នុង​នាម​ខ្លួន​ជា ARMY (អ្នកគាំទ្រ​ BTS)។

A post shared by John Cena (@johncena) on

កាយវិការ​ និង​ទឹកចិត្ត​ស្រឡាញ់​ពិតជា​មាន​ពេញ​ខ្លួន ARMY ម្នាក់​នេះ​ ហើយ​វា​ក៏​ជា​មោទនភាព​មួយ​របស់​ក្រុម​ច​ម្រៀង​បុរស BTS ដែរ ដែល​កេណ្ឌ​បាន​ការ​គាំទ្រ​ និង​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ជា​ច្រើន​មិន​ថា​ សាមញ្ញជន ឬ​តារាៗល្បីៗ​ឡើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី