រឿង "អាគមវិញ្ញាណ" ត្រៀមចេញផ្សាយហើយ ស្រាប់តែដូរចំណងជើង

  • 2018-07-12 06:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្មែរដឹកនាំសម្តែងដោយ ផលិតករ ឥណ្ឌា លោក Amit Dubey ទើបតែបញ្ចប់ការកាត់ត និងកំពុងសុំទិដ្ឋការពីនាយកកដ្ឋានភាពយន្តដើម្បីផ្សព្វផ្សាយក្នុងរោងភាពយន្ត រឿង "អាគមវិញ្ញាណ" ស្រាប់តែប្តូរចំណងជើងទៅជា "ចងព្រៀរ" វិញ។

poster ភាពយន្តរឿង «ចងព្រៀរ»

ទាក់ទងនឹងការដូរចំណងជើងរឿងនេះ មិនមែនជាតម្រូវពីខាងនាយកកដ្ឋានភាពយន្តទេ តែជាការពិចារណាចុងក្រោយរបស់ផលិតករ និងក្រុមការងារផលិតសាច់រឿងថ្មីនេះទាំងអស់គ្នា។ លោក Amit Dubey អ្នកដឹកនាំរឿងនេះបានប្រាប់ Sabay ឱ្យដឹថា ការដូរចំណងជើងរឿង វាទាក់ទងនឹងការធ្វើឱ្យរឿងមានភាពទាក់ទាញជាងមុន ពិសេសសាច់រឿង នេះវាមានទំនោរជាមួយពាក្យ ថា "ចងពៀរ" ជាងពាក្យថា "អាគមវិញ្ញាណ" ដែលធ្លាប់មានរឿងខ្មែរពីដើមមួយចំនួនបានផលិតរួច។

រូបភាពក្នុងរឿង "ចងព្រៀរ"

ភាពយន្តបែបភ័យរន្ធត់ ខ្មោចព្រាយបិសាចនេះ ចូលរួមសម្តែងដោយ តារាពានរង្វាន់សម្តែងស្រីឆ្នើម ២រូប មានដូចជា អ្នកនាង ស្វែង សុជាតា និង អ្នកនាង ថន ថាណែត និងមានតួសំខាន់២រូបទៀត សម្តែងដោយ កញ្ញា រ៉េត សារីតា និង លោក សឹម សុរ៉ាមភូមិ។ បើតាមការបង្ហើបឱ្យបានដឹងពីអ្នកដដែល មានការថតបច្ចេកទេសច្រើន ពិសេសការយករូបភាពរន្ធត់នៅបាតទឹកអាងក្នុងពេលយប់ ក្នុងទីតាំងផ្ទះវីឡា តែឯង ស្ងាត់ជ្រងំមួយក្នុងខេត្តកែប។

រូបភាពក្នុងរឿង "ចងព្រៀរ"

ផលិតកឥណ្ឌារូបនេះក៏បន្តទៀតដែរថា រឿងនេះមានលក្ខណៈពញ្ញាក់អារម្មណ៍​ និងមានឈុតព្រឺព្រួចជាច្រើន ដោយព្រលឹងអាឃាតរបស់មនុស្សស្រីម្នាក់តាមមកចងពៀរ មិនឈប់ឈរលើគ្រួសាររបស់ អ្នកនាង ថន ថាណែត។ ក៏ប៉ុន្តែសាច់រឿងនោះយ៉ាងណាទៀត លោក Amit Dubey សូមទុកបង្ហាញក្នុងរោងភាពយន្ត ក្នុងខែកញ្ញាខាងមុខនេះ៕

រូបភាពក្នុងរឿង "ចងព្រៀរ"

អត្ថបទ៖ Sunny

រូបភាពផ្តល់ដោយ លោក Amit Dubey

អត្ថបទពេញនិយម
អត្ថបទថ្មី