ទៅ​ហាង​ប្តូរ​ចង្កៀង​ឡាន ប្រយ័ត្ន​រឿង​មួយ​ ក្រែង​​ទិញ​រួច​ប្រើមិន​កើត

  • 2018-07-12 09:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងតែពី​ឆ្នាំ ១៨៨៥ ដែល​ជា​ឆ្នំារថយន្ត​ពិត​ប្រាកដ​ដំបូង​បាន​បង្ហាញ​ខ្លួន​មក ពិភព​លោក​ក៏​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ការ​វិវត្ត​ន៍យានយន្ត​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន។ ក្នុង​នោះ ផ្នែក​មួយដែល​សំខាន់​បំផុត​សម្រាប់​រថយន្ត​នោះ​គឺ​ចង្កៀង​មុខ ព្រោះ​ការ​បើក​បរ​ពេល​យប់​នឹង​មិន​អាច​ប្រព្រឺត្ត​ទៅ​បាន​រលូន​ឡើយ បើ​​សិន​ជា​គ្មាន​ពន្លឺ​សម្រាប់​បញ្ចាំង​មើល​ផ្លូវ​ទេ​នោះ។

និយាយពី​ការ​វិវត្តន៍របស់​ចង្កៀង​រថយន្ត​វិញ តាំង​ពី​ពេល​រថយន្ត​ចាប់​ផ្ដើម​ត្រូវ​បាន​ផលិត​មក​វា​មាន​តាំង​តែ​ពី​ប្រភេទ ចង្កៀង​តង់​ស្ដែន (tungsten) រហូត​ដល់​សម័យ​ថ្មី​នេះ​ ដែល​មាន​ប្រើ​ជា​ប្រភេទ LED។ ចំពោះ​ចង្កៀង​រថយន្ត​ដែល​មាន​ប្រើប្រាស់​លើ​រថយន្ត​ច្រើន​ជាង​គេ​នៅពេល​សព្វ​ថ្ងៃ​នេះ​ ជា​ប្រភេទច​ង្កៀង halogen ព្រោះ​វា​មាន​បំពាក់​ច្រើន​លើ​រថយន្ត​ចាប់​ពីទសវត្ស​ឆ្នាំ ៦០ មក។

យ៉ាងណាមិញ​ មាន​អាថ៌កំបាំង​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​រថយន្ត​ផ្ទាល់​អាច​មិន​បានដឹង​ពី​ចង្កៀង​រថយន្ត​។ ការពិត​មួយគឺ ចង្កៀង​រថយន្តត្រូវ​បាន​កំណត់​ទិសដៅ​ផ្សេង​គ្នា សម្រាប់​ប្រទេស​ដែល​បើក​បរ​ប្រកាន់​ឆ្វេងនិង​ប្រកាន់​ស្ដាំ។ ចង្កៀង​រថយន្ត​នឹង​ងាក​មកខាង​ស្ដាំ បើ​សិនជា​រថយន្ត​ចង្កូត​ឆ្វេង (សម្រាប់បើកបរប្រកាន់​ស្ដាំ) ផ្ទុយ​មក​វិញ ចង្កៀង​រថយន្ត​នឹង​ងាក​មកខាង​ឆ្វេង បើ​សិនជា​រថយន្ត​ចង្កូត​ស្ដាំ (សម្រាប់បើកបរប្រកាន់ឆ្វេង)។ ការធ្វើ​ដូចនេះ គឺ​ដើម្បី​កុំឲ្យ​ពន្លឺ​ចាំង​ជះ​ចូល​អ្នក​ដំណើរ​មក​ពី​ទិស​ផ្ទុយ​គ្នា ធ្វើ​ឲ្យ​ពិបាក​មើល​ផ្លូវ។ ដូចនេះ​ បើ​សិន​ជា​អ្នក​ប្រើប្រាស់​រថយន្ដ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​ពេល​ចង់​ដូរ​ដាក់​ចង្កៀង​មុខ​មក​ពី ជប៉ុន​ ឬ​ថៃ ព្រោះ​​ប្រទេស ២ នោះ​បើក​បរ​ប្រកាន់​ឆ្វេង​ខុស​ពី​យើង។

ប៉ុន្តែ សម្រាប់​រថយន្ត​ស៊េរីទំនើប​​ក្រោយ​ៗ មាន​ចង្កៀង​ដែល​អាច​សារ៉េ​ទិស​ដៅ​បាន ដោយ​វា​មាន​ម៉ូទ័រ​ភ្ជាប់​ទៅ​នឹង​គ្រាប់​អំពូល​អាច​ឲ្យ​អ្នក​បើកបរ​កំណត់​ទិស​ដៅ​ពន្លឺ ហើយ​វា​ក៏​អាច​កំណត់​ជា​មុខ​ងារ​ស្វ័យ​ប្រវត្តិ​បាន​ផង​ដែរ។ ចំពោះ​រថយន្ត​ធុន​ធ្ងន់ មាន​មុខ​ងារ​មួយ​សម្រាប់​ចង្កៀង​មុខ​ដែល​ហៅ​ថា Auto Levelling/Load adjustment ដែល​វា​នឹង​ងាក​ទិស​ពន្លឺ​ចុះ​ក្រោម កុំ​ឲ្យ​ចាំង​អ្នក​បើក​បរ​ដែល​ប្រើ​រថយន្ត​ទាប​ជាង តាម​រយៈ​កម្ពស់​របស់​រថយន្ត​ ដោយ​វា​នឹង​វាស់​ទម្ងន់​ផ្ទុក បូក​រួម​ទាំង​ពេលបន្ថែម​ ឬ​បន្ថយ​ល្បឿន​ផង​ដែរ។

ប្រភេទ​នៃ​ការ​បញ្ចេញ​ពន្លឺ​របស់​ចង្កៀង

ប្រភេទ​ចង្កៀង​ Reflector ៖ ចង្កៀង​នេះ​ប្រើប្រាស់​ចំណាំង​ផ្លាត​នៅ​ពី​ផ្ទៃ​ខាង​ក្រោយ​វា​ផ្ទាល់​តែ​ម្ដង។ ដូចនេះ ចង្កៀងធម្មតា​មួយ​គ្រាប់​តូច​អាច​ជះ​ពន្លឺ​បាន​ធំ​តាម​រយៈ​ចំណាំង​ផ្លាត​នៃ​ផ្ទៃ​ចង្កៀង​នេះ។

ប្រភេទ​ចង្កៀង​ Projector ៖ ចង្កៀង​ប្រភេទ​នេះ បញ្ចេញ​កាំ​ពន្លឺ​ពី​ក្នុង​គ្រាប់​វា​មក​ផ្ទាល់​តែ​ម្ដង ដោយ​ភាគ​ច្រើន​គេ​អាច​ស្គាល់​វា​បាន​តាម​រយៈ​គ្រាប់​ធំ​ៗ ដូច​គ្រាប់​គជ់ របស់​ចង្កៀង​នោះ។ វាមានភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ពន្លឺ​ជាង​ប្រភេទ​ចង្កៀង​ផ្លាត ព្រោះ​កាំ​ពន្លឺ​របស់​វា​មិន​បែក​ខ្ញែក ដែល​វា​ចេញ​មក​ពី​ខាង​ក្នុង​គ្រាប់​គជ់​នោះ​តែ​ម្ដង។

ចុចអាន៖

ប្រភព៖ micksgarage   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម