មិន​ធម្មតា! Justin នាំ​ Hailey Baldwin ជិះ​ឧទ្ធម្ភាគចក្រ​ដើម្បី​ទៅ​ជួប​ឪពុក​ម្ដាយ!

  • 2018-07-12 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Justin Bieber នៅ​តែ​បន្ត​ធ្វើ​ឲ្យ​គូ​ដណ្ដឹង​ខ្លួន Hailey Baldwin រំភើប​ចិត្ត​មិន​ឈប់​ ដោយ​សុខ​ចិត្ត​ប្រើ​សុទ្ធ​តែ​ឧទ្ធម្ភាគចក្រ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជួប​ឪពុក​ម្ដាយ​របស់ Hailey ដែល​មាន​ទី​លំនៅ​ចម្ងាយ​មិន​សូវ​ជា​ឆ្ងាយ​ប៉ុន្មាន​ពី​ពួក​គេ​នោះ​ទេ។

គូ​ស្នេហ៍ Justin និង Hailey បាន​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ជាមួយ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​ កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ ដើម្បី​ទៅ​តំបន់​មួយ​នៅ​រដ្ឋ​ New York គឺ​ New Windsor ដែល​ជា​ទីតាំង​មួយ​មាន​ប្រជា​ជន​រស់​នៅ​ប្រមាណ ២ម៉ឺន​៥​ពាន់​នាក់​ ហើយ​ក៏​ជា​ទីតាំង​ដែល​ឪពុក​ម្ដាយ​ Hailey កំពុង​ស្នាក់​នៅ​ផង​ដែរ។

បើ​យោង​ទៅ​តាម​ TMZ មុន​នឹង​លុត​ជង្គង់​សុំ​ Hailey រៀប​ការ​ Justin បាន​ពិភាក្សា​ជាមួយ​ ឪពុក​របស់​ Hailey រួច​ទៅ​ហើយ​។ សម្រាប់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​ ពេល​ណា​ពួក​គេ​នឹង​សម្រេច​ចិត្ត​រៀប​ការ ដោយ​អ្នក​ទាំង​ពីរ​តែង​តែ​នៅ​ជាមួយ​គ្នា​មិន​លោះ​ពេល៕

​​​

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ