ជួបមុខមនុស្ស​ ១០ នាក់ ទើបបានក្លាយជាមហាសេដ្ឋី​ព្រោះ​បច្ចេកវិទ្យា​នៅ​ឆ្នាំ ២០១៨

  • 2018-07-12 07:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg នៅ​ឆ្នាំ​ ២០១៨ នេះ​មាន​បុគ្គល​ចំនួន​ ១០ មក​ពី​វិស័យ​បច្ចេកវិទ្យា​បាន​រលាស់​ខ្លួន​ក្លាយ​ទៅ​ជា​មហាសេដ្ឋី​​ មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ពាន់​លាន​ដុល្លារ។ បុគ្គល​ទាំង​ ១០ រូប​​មាន​ដូច​ខាង​ក្រោម​នេះ ៖

  • លោក​ Arash Ferdowsi វ័យ​ ៣២ ឆ្នាំ​ ជា​សហ​ស្ថាបនិក​នៃ​​ក្រុមហ៊ុន​ Dropbox ដែល​បាន​ដាក់​លក់​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ខែ​មីនា​កន្លង​ទៅ
លោក​ Arash Ferdowsi នៅខាងស្ដាំដៃ

- លោក Daniel Ek វ័យ​ ៣៥ ឆ្នាំ ជា​ សហ​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Spotify ដែល​បាន​ដាក់​លក់​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ខែ​មេសា​កន្លង​ទៅ

  • លោក Binny Bansal វ័យ​ ៣៦ ឆ្នាំ​ ជា​សហ​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Flipkart ដែល​បាន​លក់​ហ៊ុន​របស់​ខ្លួន​ចំនួន​ ៧៧% ទៅ​ឲ្យ​ក្រុមហ៊ុន​ Walmart នៅ​ខែ​ឧសភា
  • លោក Sachin Bansal វ័យ​ ៣៦ ឆ្នាំ ​ក៏​ជា​សហ​ស្ថាបនិក​ Flipkart មួយ​រូប​ដែរ
  • លោក Vlad Tenev និង លោក​ Baiju Bhatt ជា​សហ​ស្ថាបនិក​ និង​សហ​ប្រតិបត្តិ​​នៃ​ក្រុមហ៊ុន​​ Robinhood ដែល​មាន​តម្លៃ​ ៦ ពាន់​លាន​ដុល្លារ​នៅ​ខែ​ឧសភា
  • លោក​ Pavel Baudiš វ័យ​ ៥៨ ឆ្នាំ​ សហ​ស្ថាបនិក​ Avast ដែល​បាន​ដាក់​លក់​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ខែ​​ឧសភា​
  • ​លោក ​​​Tom Preston-Werner (៣៨ ឆ្នាំ), Chris Wanstrath និង​ PJ Hyett ជា​អ្នក​បង្កើត​ GitHub ដែល​ត្រូវ​បាន​ Microsoft ទិញ​យក​នៅ​ខែ​មិថុនា៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង