មិន​ឲ្យ​ដាច់​ឆ្នាំទាន់ ទាំងបុគ្គលិក និងអ្នក​ផ្គត់ផ្គង់ឲ្យក្រុមហ៊ុន​លំដាប់​អាស៊ាន​១ បរិច្ចាគ​ថវិកា​ជាថ្មី​ ដល់គន្ធបុប្ផា ​

  • 2018-07-12 08:10:09
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​​ SCG ដែល​ជា​ពហុ​សាជីវកម្ម​ឈានមុខ​ក្នុង​តំបន់​អាស៊ាន បាន​បង្ហាញ​ពី​ទឹក​ចិត្ត​​ជួយ​គាំទ្រ​ដល់​ការ​លើក​កម្ពស់​សុខភាព​​កុមា​រជាថ្មី ដោយបរិច្ចាគ​​ថវិកា​ចំ​នួន ១២០០០ ដុល្លារ​ ​ដល់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា។

លោក ​Somwang Manpimonchai នាយក​ក្រុមហ៊ុន SCG ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​​ថា​៖ “ក្រុមហ៊ុន​មាន​ទឹកចិត្ត​ចូលរួម ​ជា​ផ្នែក​មួយ​នៃ​ការ​អភិ​វ​ឌ្ឍ​ន៍សង្គម​ ក៏ដូចជា​​ផ្ដល់​នូ​វ​គុណភាព​ជីវិត​កាន់តែ​ប្រសើរ​ដល់​ប្រជា​ជន​។ ដូច្នេះ​ហើយ​ទើប​យើង​មាន​ទឹកចិត្ត​​ជួយ​ដល់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​​លើកកម្ពស់​គុណភាព​ជីវិត​​កុមារ និង​ក្រុម​គ្រួសារ​របស់​គេ​។ យើង​សង្ឃឹមថា ការ​បរិច្ចាគ​នេះ​នឹង​​រួម​ចំ​ណែ​ក​ដល់​ការងារ​ដ៏​ធំ​ធេង​របស់ម​ន្ទីរពេទ្យ​ ដែល​កំពុងតែ​អនុវត្ត​នៅ​ក្នុង​ប្រទេស​​នេះ"។

លោក​ គី ស​ន់ទី ប្រធាន​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ថា៖ "យើង​បាន​មើល​ឃើញ​គ​ម្រោង​ជាច្រើន​ដែល​ SCG ​កំ​ពុង​អនុវត្ត​នៅ​ក្នុង​ប្រទេស​។ ថ្ងៃ​នេះ គឺជា​ពេលវេលា​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគាត់​បន្ត​បង្ហាញ​ទឹកចិត្ត​របស់​ខ្លួន​ក្នុង​ការជួ​យ​កែ​ល​ម្អ​​គុណភាព​ជីវិត​កុមារ​កម្ពុជា​ដែល​មាន​ជំ​ងឺ។ពួក​ខ្ញុំ​ពិត​ជា​អរគុណ​សម្រាប់​ការរួម​ចំណែ​ក​របស់ SCG ​ដល់​ស​ង្គ​ម​”​។​

នេះ​ជា​​ឆ្នាំ​ទី​២ហើយ ដែល​ក្រុម​ហ៊ុន​បាន​ផ្គត់​ផ្គង់​ថវិកា​ដល់​មន្ទីរពេទ្យ​ដដែល​ ខណៈ​ឆ្នាំ​ ២០១៦ ខ្លួន​បាន​បរិច្ចាក​ប្រាក់​ចំនួន ៥ ម៉ឺន​ដុល្លារ​ម្ដង​ហើយ។

SCG បានធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​ជាង ២០ ឆ្នាំ​មកហើយ។ ក្រុមហ៊ុន​តែង​គាំទ្រ​ពេញ​ទំហឹង​ និង​ចង់​ឃើញ​សហ​គមន៍​​​រីកចម្រើន ដោយការ​ដាក់​ចេញ​នូ​វ​កម្មវិធី​អភិ​វ​ឌ្ឍ​ន៍​សហគមន៍​នានា ការ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​-និស្សិត​ឆ្នើម​ ក្រីក្រ និង​គាំទ្រ​ដល់​វិស័យ​​កីឡា​ក្នុងស្រុក​៕


អត្ថបទ៖ សុខណា