Soyo បើកឆាក "បេសកកម្មមួយ" យប់នេះ
- 2018-07-12 09:21:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Soyo បើកឆាក "បេសកកម្មមួយ" យប់នេះ
ចន្លោះមិនឃើញ
រឿងភាគទូរទស្សន៍ One Missionឬ បេសកកម្មមួយ ដែលបំលែងចេញពីប្រលោមលោកដ៏ល្បីរបស់កវីនិពន្ធវ័យក្មេង ម៉ានិត មានចាក់ផ្សាយលើ App Soyo ចាប់ពីរាត្រីថ្ងៃព្រហស្បតិ៍នេះហើយ។
លោក ស៊ុត ឈាងឡេង អ្នកគ្រប់គ្រងកម្មវិធីទស្សនាវីដេអូតាមទូរស័ព្ទ ឈ្មោះ Soyo បានអោយSabayដឹងមុននេះបន្តិចថា Soyo មានមោទកភាពក្នុងការទទួលបានសិទ្ធិបន្តពីទូទស្សន៍ My TV ក្នុងការចេញផ្សាយវីដេអូរឿង "បេសកកម្មមួយ" ដែលជាទម្រង់រឿងភាគដ៏ស៊ីវិល័យនិងនិន្នាការស្វាហាប់របស់ទស្សនិកជនជាមនុស្សវ័យក្មេង ដែលមានជាង៦០ភាគរយ នៃស្ថិតិពលរដ្ឋសរុប។
លោកបន្តទៀតថា ទស្សនិកជនអាចដោនឡូត App Soyo ពីពេលនេះ ព្រមទំាងទស្សនាវីដេអូរឿងបេសកកម្មមួយដែលទទួលបានសិទ្ធិស្របច្បាប់ ភ្លឺច្បាស់ទំាងរូបភាព និងសំឡេង។ “Soyoបានបញ្ចូលរួចរាល់ហើយ ចាប់ពីភាគទី១មក ហើយឃើញថារឿងនេះមានគុណភាពលើសពីការរំពឹងទុក"។
ប្រលោមលោក "បេសកកម្មមួយ" របស់អ្នកនិពន្ធយុវវ័យ ម៉ានិត ត្រូវបានបោះពុម្ពជាច្រើនសារកាលពីឆ្នាំ២០១៦ ហើយមានចរាចរណ៍លក់ក្នុងតួលេខផ្តាច់គេ ក្នុងចំណោមទិន្និន័យប្រលោមលោកនានាក្នុងររវាងពេល២០ឆ្នាំមកនេះ។ ចំណែកវីដេអូភាគរឿង "បេសកកម្មមួយ" ត្រូវបានដឹកនាំផលិតដោយ Studio 4 ដែលមានលោក ជ័យ សម្បត្តិ គ្រប់គ្រង និងមានលោក ហួត រ៉ាវី ជាអ្នកដឹកនាំរឿង។
លោក ជ័យ សម្បត្តិ ប្រាប់ឲ្យដឹងដោយអារម្មណ៍ជឿជាក់ថា៖ "នេះជាភាពយន្តភាគប្រភេទ Actions ដំបូងរបស់យើង ហើយយើងមានសាច់រឿងល្អមួយ ពិសេសខុសពីរឿងផ្សេងដែលជឿថា យុវវ័យនឹងពេញចិត្តនៅពេលទស្សនា"។
Soyo គឺជាកម្មវិធីទស្សនាអនឡាញដ៏ទំនើបពោរពេញទៅដោយមាតិកាកម្សាន្តសម្បូរបែបទំាងរឿងភាគខ្នាតវែង និងរឿងមួយដុំចប់ ព្រមទំាងភាពយន្តវីដេអូខ្នាតខ្លីប្រកបទៅដោយការច្នៃប្រឌិត។ លំហរកម្មវិធីកម្សាន្តដ៏ទំនើបជាងគេនេះ ផ្ទុកតែប្រភេទភាពយន្តដែលល្បីៗ ទំាងបរទេស និងផលិតកម្មក្នុងស្រុក ហើយលោក ឈាងឡេង អះអាងថា មានវីដេអូភាគខ្មែរធំៗជាច្រើនទៀតនឹងបង្ហាញខ្លួនដូចគ្នានាពេលអនាគតដ៏ខ្លីខាងមុខ។
តោះ! ចាំអង្កាល់ទៀត ដោនឡូត App Soyo ឥលូវនេះ ដើម្បីបានទស្សនារឿង "បេសកកម្មមួយ" ទើបនឹងចេញក្តៅៗ និងរឿងជាច្រើនទៀត៕
App Store: ចុចនៅ ទីនេះ
Play Store: ចុចនៅ ទីនេះ