«វិកលចរិត» មានវត្តមានលើ Soyo ព្រោះតែហេតុផលមួយសំខាន់

  • 2018-07-12 10:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តរឿង «វិកលចរិត» កំពុងត្រៀមចេញផ្សាយលើ App Soyo ដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជា ក្រោមហេតុផលពិសេសមួយលើសពីការរកចំណូលទៅទៀត។

យោងតាមលោក ស៊ុត ឈាងឡេង ប្រធានគ្រប់គ្រង Soyo ផ្ទាល់បានលើកឡើងថា មូលហេតុដែល Soyo នាំយករឿង «វិកលចរិត» នេះ ព្រោះគោលដៅចំបងរបស់ Soyo គឺព្យាយាមធ្វើយ៉ាងណាជួយលើកស្ទួយវិស័យភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើន តាមរយៈការលើកទឹកចិត្តឲ្យផលិតករក្នុងស្រុកបញ្ចេញសមត្ថភាពផលិតខ្សែភាពយន្តថ្មីៗ។

Soyo នឹងជួយផ្សព្វផ្សាយដោយដាក់បង្ហាញភាពយន្តថ្មីៗឲ្យទស្សនិកជនទស្សនាលើទូរស័ព្ទដៃ។ មូលហេតុសំខាន់មួយទៀតនោះគឺ Soyo បាននាំយករឿងនេះមកដើម្បីចែកជូនប្រិយមិត្តដែលខកខានពុំបានទស្សនានៅតាមបណ្តារោងភាពយន្តនានា ដោយអ្នកទាំងអស់អាចទស្សនាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

Soyo នឹងចេញផ្សាយរឿង «វិកលចរិត» ជាស្នាដៃរបស់ផលិតករ ហ៊ុយ យ៉ាឡេង ជាផ្លូវការនាថ្ងៃស្អែកដែលត្រូវនឹង ថ្ងៃទី ១៣ ខែកក្កដា នេះតទៅ ដោយប្រិយមិត្តអាចទស្សនាខ្សែភាពយន្តនេះបាននៅលើ Soyo តែមួយគត់៕

ទស្សនា វីដេអូខ្លី រឿង «វិកលចរិត» ខាងក្រោម៖

អត្ថបទ៖ Sunny