Bella បង្ហោះសារអរគុណ និងសរសើរកម្ពុជាមិនដាច់ពីមាត់ ក្រោយមកលើកនេះ

  • 2018-07-12 09:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​កាន់​ទឹក​ដី​កម្ពុជា​លើក​នេះ​ Bella កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ ក្រោយ​រឿង​ភាគ​ល្បី​របស់​ខ្លួន​មាន​ចំណងជើង​ថា​ "បុព្វេសន្និវាស” បាន​ចាក់​ផ្សាយ។

ជាក់ស្ដែង​ក្រៅ​ពី​មក​ចូលរួម​អបអរ​ខួប​ ៣​ឆ្នាំរបស់​ទូរទស្សន៍​ ភីអិនអិន តារា​ស្រី​រូប​នេះ​ក៏​មាន​សំណាង​បាន​ចូល​បង្គំ​គាល់​សម្តេច​ព្រះ​វររាជមាតាជាតិខ្មែរ សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ទៀត​ផង។ នេះ​ជា​ពេល​វេលា​ដែល​មិនអាច​បំភ្លេច​បាន​ ហើយ​នាង​ពិត​ជា​រីករាយ​បំផុត​ស្ទើរ​ស្មាន​មិន​ដល់។

ក្រោយ​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ Bella ក៏​បាន​បង្ហោះ​សារ​ជា​ច្រើន​ពី​អារម្មណ៍​ពិតៗថា​ ខ្លួន​ត្រេក​អរ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ ដែល​ព្រះ​វររាជមាតាជាតិខ្មែរ​ទ្រេង់​ប្រោស​ប្រទាន​ឲ្យ​ចូល​គាល់​បែប​នេះ។

មិនទាន់​អស់​ទេ ពោល​គឺ​នៅ​រសៀល​ថ្ងៃ​ទី​ ១២ ខែកក្កដា​នេះ​ Bella ក៏​បាន​បង្ហោះ​សារ​បញ្ជាក់​ក្ដី​ស្រឡាញ់​មួយ​ទៀត​ដោយ​សរសេរ​ជា​ភាសា​អង់គ្លេស​ថា៖ "អរគុណ​អ្នក​គ្រប់​គ្នា​ ដែល​បាន​មក​មើល​ខ្ញុំកាល​ពី​ម្សិលមិញ។ ខ្ញុំ​មិន​អាច​ពន្យល់​បានទេ​ ថា​ខ្ញុំ​រំភើប​រីករាយ​កម្រិតណា​នោះ។ កម្ពុជា! អ្នក​ពិត​ជា​ល្អ​ស្រស់​ស្អាត​ណាស់។ ស្ទើរ​មិន​អាច​រង់​ចាំ​ឱកាស​ជួប​គ្នា​ម្ដង​ទៀត​លើក​ក្រោយ! ខ្ញុំ​ស្រឡាញ់​អ្នក”។

ភ្ជាប់​ជាមួយ​គ្នា​នោះ​ Bella ក៏​មាន​ទាំង​សរសេរ​អក្សរ​ខ្មែរ​បង្ក​ជា​ភាព​ងាយស្រួល​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា​ទាំង​អស់​ដែរថា​ "ម្សិលមិញខ្ញុំមានសេចក្ដីសុខណាស់ អរគុណគ្រប់គ្នាខ្លាំងណាស់សំរាប់សេចក្ដីស្រលាញ់ដែលមានអោយខ្ញុំ សង្ឃឹមថាយើងនឹងបានជួបគ្នាទៀតឆាប់ៗនេះ”៕

អត្ថបទ៖ យី សុធារី