Kylie Jenner ​នឹង​ក្លាយ​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យ​ក្មេង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

  • 2018-07-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 51

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្នុង​កម្មវិធី​ទូរទស្សន៍​និង​ម៉ូដែល Kylie Jenner បាន​បង្ហាញ​មុខ​នៅ​ក្រប​ទស្សនាវដ្ដី Forbes ប្រចាំ​ខែ​នេះ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ជំនួញ​គ្រឿង​សម្អាង Kylie Cosmeticsរបស់​នាង រក​ចំណូល​បាន​ដល់​ទៅ​ខ្ទង់​​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ ៣​ឆ្នាំ​។

Kylie នឹង​ក្លាយ​ជា​សេដ្ឋី​ទឹក​ប្រាក់​ខ្ទង់​ពាន់​លាន​ដុល្លារ ដំបូង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ពេល​នេះ​នាង​មាន​ទ្រព្យ​សម្បត្តិ​សរុប​ដល់​ទៅ ៩០០​លាន​ដុល្លារ។ នេះ​ជា​ចំនួន​ទឹក​ប្រាក់​សរុប​ដែល​នាង​រក​បាន​ពី​ការងារ​សិល្បៈ​ និង​ជំនួញ​គ្រឿង​សម្អាង​របស់​នាង Kylie's Cosmetics រក​ប្រាក់​បាន​ ៦៣០​លាន​ដុល្លារ ហើយ​នាង​ជា​ម្ចាស់​ដើម​ទុន​ ១០០​ភាគ​រយ​នៃ​ក្រុមហ៊ុន។

ដូច្នេះ​ជាមួយ​នឹង​ចំណូល​កើន​ឡើង​ប្រចាំ​ថ្ងៃ​ដូច្នេះ ឆ្នាំ​ក្រោយ​ Kylie នឹង​ក្លាយ​ជា​សេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ​ ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​​ក្នុង​អាយុ​២០​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តារា​រូប​នេះ​នឹង​ឈាន​ដល់​វ័យ ២១​ឆ្នាំ​នៅ​ថ្ងៃ​ទី​១០​ខែ​សីហា​ឆ្នាំ​នេះ ដូច្នេះ​នាង​អាច​សម្រេច​ឯកត្តកម្ម​នេះ​នៅ​វ័យ​២១​ឆ្នាំ​ ចំណែក​ឯ​លោក​ Mark Zuckerberg ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​នៅ​វ័យ​ ២៣​ឆ្នាំ៕


ប្រភព៖ buzzfeed   ប្រែ​សម្រួល៖ ធារ៉ូ