ក្រុមហ៊ុនយក្ស​កូរ៉េ​ពីរ បោះ​ទុន​សាងសង់​រោងចក្រ​ថ្មី​នៅ​ទឹក​ដី​ឥណ្ឌា​និង​ចិន

  • 2018-07-13 03:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung Electronics និង LG Electronics បាន​នឹង​កំពុង​ពង្រីក​ការ​វិនិយោគ​លើ​ការ​សាងសង់​រោងចក្រ​ថ្មី​របស់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា​និង​ចិន។

ខណៈ SAMSUNG ទើប​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត​ទូរសព្ទ​ចល័ត​ធំ​បំផុត​ក្នុង​លោក ស្ថិត​នៅ​ទីក្រុង Noida កាល​ពី​ថ្ងៃ​ចន្ទ ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី​លោក Shri Narendra Modi ។ ឈរ​លើ​គំនិត​ផ្ដួចផ្ដើម​ឲ្យ​ឈ្មោះ​ថា "Make for the World” គូ​ប្រជែង​របស់​ Apple មួយ​នេះ មាន​គោលដៅ​នាំ​ចេញ​ស្មាតហ្វូន​ពី​ប្រទេស​ឥណ្ឌា​ទៅ​កាន់​ទីផ្សារ​ពិភពលោក បន្ថែម​ពី ៦៨ លាន​គ្រឿង ឡើង​ដល់ ១២០ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។

ថ្លែង​បញ្ជាក់​ពី​នាយក​ប្រតិបត្តិ​ប្រចាំ​ SAMSUNG India លោក HC Hong បាន​មាន​ប្រសាសន៍​ថា៖ "រោងចក្រ Noida របស់​យើង ជា​រោងចក្រ​ធំ​បំផុត​ក្នុង​លោក ហើយ​ក៏​ជា​កិច្ចសហការ​រយៈ​ពេល​វែង​យើង​បង្កើត​ក្នុង​ប្រទេស​ឥណ្ឌា សម្រាប់​ប្រទេស​ឥណ្ឌា​និង​សម្រាប់​ពិភពលោក"។

ក្រឡេក​ទៅ​មើល LG Display ក៏​ទើប​ប្រកាស​កាល​ពី​ថ្ងៃ​សោរ៍​ថា​ខ្លួន​ទើប​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋាភិបាល​លើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​អេក្រង់ OLED ស្ថិត​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន។ ចំណាយ​ដើម​ទុន​វិនិយោគ​ប្រមាណ ៥ Trillion វន់ រំពឹង​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​អំឡុង​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ ត​ទៅ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Korea Herald បាន​ចុះ​ផ្សាយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម