អស់​ទាស់ krataersiam រាំ​ក្នុង​ឡាន​មិន​អស់​ចិត្ត បើក​ទ្វារ​ទៅ​រាំ​នៅ​លើ​ថ្នល់ ចាក់​ក្បាច់​ឡូយ​អស់​ស្ទះ!

  • 2018-07-12 12:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ខាង​រាំ​គ្រលែង​ចង្កេះ ពត់​ខ្លួន​ទន់​ដូច​អន្ទង់​ ដែល​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀង krataersiam បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង ភ្លឹក​ភ្លាំង​ស្មារតី ខណៈ​កំពុង​នៅ​ក្នុង​ឡាន​រាំ​មិន​អស់​ចិត្ត ស្រាប់​តែ​បាន​បើក​ទ្វារ​ឡាន​ចេញ​ទៅ​រាំ​នៅ​លើ​ថ្នល់​យ៉ាង​រំភើយ។ តារា​ចម្រៀង​ដែល​វិវត្ត​ខ្លួន​ពី​កីឡា​ការិនី​ប្រដាល់​រូប​នេះ ធ្លាប់​បាន​សម្ដែង​នៅ​កម្ពុជា​ម្ដង​កាល​ពី​ចុង​ឆ្នាំ ២០១៦។

រូបភាព៖ IG krataersiam

វត្តមាន​នា​ពេល​នោះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​នៅ​កម្ពុជា ឈរ​មិន​ស្ងៀម​ឡើយ ជាមួយ​ក្បាច់​រាំ​យ៉ាង​រស់​រវើក មិន​ងាយ​នឹង​រក​តារា​ស្រី​ផ្សេង​មក​ប្រដូច។ ក្បាច់​រាំ​ក៏​អស់​ស្ទះ ឯ​រូប​សម្រស់​ក៏​ស្រស់​ស្អាត​មិន​ធម្មតា​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​មាន​ការ​ទាក់​ទាញ​ខ្លាំង​មិន​ថា​នៅ​ក្នុង ឬ​ក្រៅ​ប្រទេស​ថៃ​របស់​នាង​ឡើយ។

តោះ​មក​មើល ស្រី​ស្អាត​ថៃ​រូប​នេះ រាំ​លើ​ថ្នល់​ទាំង​អស់​គ្នា​បន្តិច​មើល៍!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម