ចប់​បាត់ ប្រុស​ស្អាត ត្រូវ​តារា​ស្រី​ម្នាក់ ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​នាង

  • 2018-07-12 14:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​ថ្ងៃ​នេះ តុលាការ​ក្រុង​សេអ៊ូល​ភាគ​ខាង​កើត បាន​ដំណើរ​ការ​ការ​កាត់​ទោស​លើក​ទី​១​ប្រឆាំង​តារា​សម្ដែង Lee Seo Won តាម​ពាក្យ​បណ្ដឹង ​របស់​ដើម​បណ្ដឹង ប្ដឹង​ចោទ​ប្រកាន់​តារា​រូប​នេះ ពី​បទ​បំពារ​បំពាន​ផ្លូវ​ភេទ និង​បទ​ល្មើស​ព្រហ្មទណ្ឌ។

Lee Seo Won ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បៀតបៀន​កេរ្តិ៍​ភេទ​តារា​ស្រី និង​គំរាម​កំហែង​អ្នក​ផ្សេង​ទៀត​ដោយ​កាំបិត។

ជុំវិញបញ្ហា​នេះ មេធាវី​របស់​តារា​សម្ដែង បាន​បញ្ជាក់​ថា Lee Seo Won បាន​សារភាព​ចំពោះ​ឧក្រិដ្ឋកម្ម​នោះ​ហើយ ខណៈ​នឹង DNA របស់​គេ ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ដូច​គ្នា​ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ពេល​មុនដែរ។ យ៉ាង​ណា​ក៏​ដោយ មេធាវី​ដដែល បន្ត​ថា កូន​ក្ដី​របស់​លោក មិន​បាន​ចង​ចាំ​ពី​អ្វី​ដែល​រូប​គេ​បាន​ធ្វើ ព្រោះ​តែ​ពេល​នោះ រូប​គេ​ស្រវឹង​យ៉ាង​ខ្លាំង។

ដោយ​ឡែក ជន​រងគ្រោះ ក៏​បាន​ឲ្យ​ដឹង​ស្រដៀង​នឹង​មេធាវី​ចុង​ចោទ Lee Seo Won ដែរ​ថា នៅ​អំឡុង​ពេល​កើត​ហេតុ តារា​ប្រុស​ហាក់​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បានទេ។ ដូច្នេះ​ វា​ពិបាក​ដែល​ថា គេ​នឹង​អាច​ដឹង​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ដូច​ដែល​បាន​ចោទ​ប្រកាន់។

បែប​នេះ​ក្ដី ចុង​ចោទ Lee Seo Won បាន​ទទួល​យក​ការ​ចោទ​ប្រកាន់​នោះ​ហើយ។ " Lee Seo Won ទទួល​យក​ការ​ចោទ​ប្រកាន់​ហើយ ប៉ុន្តែ​បាន​ជំទាស់​នឹង​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ល្មើស"។ មេធាវី​តារា​ប្រុស បន្ថែម៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ទារិកា