ល្បីថា Chelsea បាន​បញ្ចប់​ការងារ​លោក Conte ពី​តំណែង​អ្នក​ចាត់​ការ​ហើយ​ ជំនួស​ដោយ​លោក​ម្នាក់​នេះ

  • 2018-07-12 14:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ល្បី​ឈ្មោះ Sky Sports និងបណ្ដាសារព័ត៌មានជាច្រើនដទៃទៀត អនាគត​របស់​អ្នក​ចាត់​ការ Antonio Conte នៅ​ក្លឹប Chelsea ត្រូវ​បាន​ក្លឹប​សម្រេច​ហើយ។

អម្បាញ់មិញ​នេះ បណ្ដាសារព័ត៌មានទាំងនោះ បាន​អះអាង​ថា លោក Conte ត្រូវ​បាន​ក្លឹប​តោ​ខៀវ​បញ្ចប់​ពី​តំណែង​ជា​អ្នក​ចាត់​ការ​ហើយ។

អតីត​អ្នក​ចាត់​ការ​ក្លឹប Napoli លោក Maurizio Sarri ត្រូវ​បាន​គេ​រាយការណ៍​នឹង​មក​ជំនួស​កន្លែង​លោក Conte នៅ​ Chelsea នា​ពេល​ដ៏​ឆាប់​ខាង​មុខ។ សូម្បី​តែ​ប្រធាន​ក្លឹប Napoli លោក Aurelio De Launrentiis ក៏​បាន​បញ្ជាក់​រឿង​នេះ​ដែរ​កាល​ពី​ម្សិលមិញ។ លោក Launrentiis បាន​និយាយ​ថា លោក Sarri “ជិត​ក្លាយ​" ជា​អ្នក​ចាត់​ការ​ Chelsea មែន​ទែន​ហើយ។

សូម​បញ្ជាក់​ផង​ដែរ លោក Conte បាន​ដឹកនាំ​ Chelsea ឲ្យ​ឈ្នះ​ពាន​ Premier League កាល​ពី​រដូវ​កាល ២០១៦/១៧ ដែល​ជា​រដូវ​ទី​មួយ​របស់​លោក​ក្នុង​ការ​ដឹកនាំ​ក្លឹប។ ទោះ​ជា​យ៉ាង​ណា ក្នុង​រដូវ​កាល ២០១៧/១៨ បើ​ទោះ​បី​បាន​ឈ្នះ FA Cup ក្រុម​តោ​ខៀវ ត្រូវ​បាន​មើល​ឃើញ​ថា​បាន​ធ្លាក់​ទម្រង់​លេង ក្នុង​ប្រកួត​ជា​ច្រើន ហើយ​បាន​បញ្ចប់​ត្រឹម​លេខ ៥ ក្នុង​តារាង​លីគ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម