Justin ក្រពុលមុខខ្លាំងពេលនិយាយ​ទូរសព្ទជាមួយមនុស្សម្នាក់ ក្រោយមកពីជួបគ្រួសារគូដណ្ដឹង

  • 2018-07-13 02:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ០៧ ខែ​កក្កដា តារា​ចម្រៀង Justin Bieber បាន​សុំ​មិត្ត​ស្រី​របស់​លោក​រៀបការ និង​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ភ្លាម​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល។

ហើយ​ក្រោយ​មួយ​សប្ដាហ៍​មក​នេះ Justin Bieber មើល​ទៅ​ដូច​ជា​មាន​អារម្មណ៍​ស្មុគស្មាញ ខណៈ​លោក​ត្រូវ​បាន​ប្រទះ​ឃើញ​អង្គុយ​នៅ​ចិញ្ចើម​ថ្នល់​ក្នុង​ទីក្រុង​ញ៉ូយ៉ក​ដើម្បី​តេ​ទូរស័ព្ទ ក្រោយពីត្រឡប់មកពីសួរសុខទុក្ឋឪពុករបស់តារាម៉ូដែល Hailey Baldwin វីញ។

ប៉ុន្មាន​ម៉ោង​ក្រោយ​និយាយ​ទូរស័ព្ទ​រួច​ តារា​ចម្រៀង​វ័យ ២៤ ឆ្នាំ​រូប​នេះ បាន​បង្ហោះ​វីដេអូ​មួយ​របស់​តារា​ម៉ូដែល Hailey Baldwin ​ហើយក៏បាន​លុប​ទៅ​វិញ​ភ្លាម​ៗផងដែរ ជាមួយ​នឹង​សំណេរ​ខាង​ក្រោម​ថា៖ "មក​ជួប​គូ​ដណ្ដឹង​របស់​ខ្ញុំ"។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​ក្រពុល​មុខ ស្មុគស្មាញ​ខ្លាំង​របស់​តារា​ចម្រៀង Justin Bieber ដែល​បាន​ប្រទះ​ឃើញ​នោះ នៅ​មិន​ទាន់​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ហើយ​នរណា​ដែល​លោក​បាន​ទូរស័ព្ទ​ទៅ​ពេល​នោះ ក៏​មិន​ទាន់​មាន​នរណា​ដឹង​នោះ​ដែរ៕

ប្រភព៖ Dailymail | TMZ   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម