មុន​លីគ​កំពូល​សប្ដាហ៍​ទី​១៤ ​មក​ដឹង​ ៤​ ចំណុច​​សំខាន់​នេះ​សិន

  • 2018-07-13 03:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា សប្ដាហ៍​ទី​១៤ នឹង​ចាប់​ផ្ដើម​ស្អែក​ ដោយ​មាន ៣ គូ​ធ្វើការ​ប្រកួត។ ​មុន​ការ​​កម្មវិធី​នេះ​ចាប់​ផ្ដើម​ថ្ងៃ​នេះ Sabay សូម​លើក​យក ៤ ចំណុច​សំខាន់​នេះ​មក​ជម្រាប​ជូន​ប្រិយមិត្ត។

១-បឹង​កេត​​នៅ​មិន​ទាន់​​​ចាញ់​៖ បឹង​កេត​នៅ​តែ​មិន​ទាន់​ចាញ់​​សូម្បី​១​ប្រកួត​ក្នុង​ចំណោម ១៣ ប្រកួត​ជាប់​គ្នា និង​ស្ថិត​នៅ​លើ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា។ ក្នុង​ចំណោម ១៣ ប្រកួត​នោះ​បឹង​កេត​យក​បាន ៣៣ ពិន្ទុ ដោយ​ឈ្នះ ១០ និង​ស្មើ ៣ លើក​​។

បឹងកេត

២-​វេស្ទើន​ភ្នំពេញ​​នៅ​តែ​មិន​ទាន់​រក​បាន ១ ពិន្ទុ៖ ក្លឹប​វេស្ទើន​ភ្នំពេញ​នៅ​តែ​មិន​ទាន់​យក​បាន ១ ពិន្ទុ​ឡើយ ក្នុង​ចំណោម ១៣ ប្រកួត​កន្លង​មក​ ដោយ​​ចាញ់​ជាប់​ៗ​គ្នា​។ ​ក្លឹប​នេះ​កំពុង​ប្រឈម​​​ការ​ធ្លាក់​ទៅ​លេង​លីគ​ទី​២ នា​រដូវ​កាល​ក្រោយ។

វេស្ទើន

៣-​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​៖ គិត​មក​ដល់​ពេល​នេះ​មាន​កីឡាករ​ពីរ​រូប​ ដែល​មាន​ចំនួន​គ្រាប់​បាល់ ១៦ ​ស្មើ​គ្នា​គឺ​កីឡាករ Bisan George ​របស់​ណាហ្គាវើល និង​កីឡាករ Befolo Mbarga Jean Marie Privat របស់​អាស៊ីអឺរ៉ុប។

​៤-​ចំនួន​អ្នក​គាំទ្រ​លីគ​នៅ​តែ​មិន​ទាន់​ផុលផុស​៖ ​បើ​មើល​លើ​ចំនួន​អ្នក​គាំទ្រ​ពី​មួយ​សប្ដាហ៍​ទៅ​​មួយ​សប្ដាហ៍​​នៅ​ពេល​មាន​​កម្មវិធី​ប្រកួត​ម្ដង​ៗ ហាក់​មិន​សូវ​មាន​ចំនួន​អ្នក​គាំទ្រ​ច្រើន​ប៉ុន្មាន​នោះ​ទេ។ ពិសេស​នៅ​ពេល​គូ​តូច​ៗ​ប៉ះ​គ្នា​គឺ​សឹង​តែ​គ្មាន​ចំនួន​អ្នក​ទស្សនា​តែ​ម្ដង។ ចំណុច​នេះ​​នៅ​តែ​មិន​ទាន់​មាន​ការ​រីក​ចំរើន ហើយ​វា​ក៏​អាច​ជះឥទ្ធិពល​ដល់​ការ​រីក​លូតលាស់​នៃ​វិស័យ​បាល់ទាត់​កម្ពុជា​៕

អ្នកគាំទ្រ​ទៅ​មើល​ការ​ប្រកួត​របស់ភ្នំពេញ​ក្រោន ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​