បឺត​ ខាំ៖​ យ៉េន​ ឌីណា​ អាច​នឹង​ពិបាក​ឈ្នះ​ខ្សែក្រវាត់​បន្តិច​ស្អែក​ ព្រោះ​ហេតុផល​នេះ​...

  • 2018-07-13 03:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ បឺត​ ខាំ​ ថា​ យ៉េន​ ឌីណា​ អាច​នឹង​ពិបាក​បន្តិច​ហើយ​ ក្នុង​ការ​យក​ឈ្នះ​ខ្សែក្រវាត់​គោល​ជល់​រដូវ​កាល​ទី៩​ ស្អែក​នេះ​ ជា​មួយ​ថៃ​ Pit Noy​ នៅ​សង្វៀន​ CNC​ ព្រោះ​មើល​ឃើញ​ចំណុច​ខ្សោយ​ខ្លះៗ។​

បឺត​ ខាំ

បឺត​ ខាំ​ បាន​លើក​ឡើង​ក្នុង​កម្មវិធី​ Live​ ម្សិលមិញ​នេះ​ថា​ កីឡាករ​ យ៉េន​ ឌីណា​ បើ​ចង់​ឈ្នះ​ខ្សែក្រវាត់​គោ​ជល់​ស្អែក​នេះ​នៅ​សង្វៀន​ CNC​ គួរណាស់តែ​ប្រឹង​ហាត់​ឲ្យ​ខ្លាំង​ ជា​ពិសេស​គឺ​កម្លាំង​តែ​ម្ដង​ ព្រោះ​អី​មើល​ឃើញ​ថា​ការ​ប្រកួត​កន្លង​មក​របស់​គេ​ មិន​សូវ​មាន​កម្លាំង​នោះ​ឡើយ។​

អ្នក​ប្រដាល់​មាន​ប្រវត្តិ​ប្រកួត​ប្រហែល​ ៥០០​ដង​ រូប​នេះ​បន្ថែម​ថា​ ឌីណា​ ជា​កីឡាករ​វ៉ៃ​ក្បាច់​ ឬ​ហៅ​ថា​វ៉ៃ​តិចនិក​ម្នាក់​ដែរ​ ដូច្នេះ​ទាល់តែ​កម្លាំង​ខ្លាំង​ ល្អ​គ្រប់គ្រាន់​ទើប​អាច​ វ៉ៃ​បាន​ល្អ​ វ៉ៃ​បាន​ពិន្ទុ​ឈ្នះ​ បើ​កម្លាំង​ខ្សោយ​ហើយ​វ៉ៃ​ចេញ​ក៏​មិន​សូវ​ល្អ​ និង​មិនមាន​ទម្ងន់​នោះ​ទេ។​

កីឡាករ យ៉េន​ ឌីណា​

ចំណែក​សមត្ថភាព​របស់​ Pit Noy​ វិញ​ ត្រកូល​ បឺត​ ខាង​លើ​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ប្រដាល់​ថៃ​រូប​នេះ​ គេ​ល្អ​ ហើយ​កំពុង​តែ​ឡើង​កូដ​ថែម​ទៀត​ផង​ ចំពោះ​កម្លាំង​ និង​ស្នៀត​ប្រយុទ្ធ​សុទ្ធតែ​ល្អ។​ ជា​ពិសេស​ស្អែក​នេះ​ ច្បាស់​ណាស់​កីឡាករ​ឆ្លង​ដែន​ពី​ថៃ​រូប​នេះ​ នឹង​ដើរ​បុក​ចូល​វ៉ៃ​តែ​ម្ដង​ ដូច្នេះ​ ឌីណា​ ត្រូវ​ធ្វើ​ការ​ធ្ងន់​ហើយ។​

កីឡាករ យ៉េន​ ឌីណា​

រំលឹក​ដែរ​ថា​ ស្អែក​ថ្ងៃ​សៅរ៍​ ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នេះ​ យ៉េន​ ឌីណា​ នឹង​ត្រូវ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ នៅ​សង្វៀន​ CNC​ ជា​មួយ​អ្នក​ប្រដាល់​ថៃ​ Pit Noy ​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ ខណៈ​ ពុយ​ វណ្ណៈ​ ប្រកួត​យក​លេខ​ ៣-៤​ ជា​មួយ​ថៃ​ Kwang Ngin​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​