ដឹក​នាំ​ប្រកួត​ផ្លូវ​ការ​ដំបូង​ Gerrard ជួយ​ Rangers ឈ្នះ​ ២-០ នៅ​ Europa

  • 2018-07-13 03:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steven Gerrard បាន​ភ្លក់​រសជាតិ​ជ័យ​ជម្នះ​នៅ​ប្រកួត​ផ្លូវការ​ដំបូង​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ទូទៅ​ក្រោយ​នាំ​ Rangers ឈ្នះ​ក្រុម​ Shkupi របស់​ម៉ាសេដូនៀ​ ដោយ​លទ្ធផល​ ២​-០។

Gerrard

ក្នុង​ការ​ប្រកួត​ Europa League វគ្គ​ជម្រុះ​ជើង​ទី​មួយ​ Jamie Murphy និង​ James Tavernier រក​បាន​ម្នាក់​មួយ​គ្រាប់​ឲ្យ​ Rangers ឈ្នះ​នៅ​ជើង​ទី​មួយ​ តែ​ត្រូវ​ប្រកួត​ជើង​ទី​ពីរ​ក្រៅ​ដី​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ នៅ​ទឹកដី​ Čair Stadium។

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ មាន​បទ​ពិសោធន៍​ដឹកនាំ​ជាមួយ​ក្រុម​យុវជន​ Liverpool ប៉ុណ្ណោះ​តែ​ត្រូវ​ Rangers ផ្ដល់​សេចក្ដី​ទុក​ចិត្ត​តែងតាំង​ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​ កាល​ពី​ខែ​ឧសភា​ បន្ទាប់​ពី​លោក​ Graeme Murty ត្រូវ​ក្លឹប​បណ្ដេញ​ចេញ។​ Gerrard បាន​ចុះ​កុងត្រា​ដឹកនាំ​រយៈ​ពេល​៤​ឆ្នាំ​គិត​ចាប់​ពី​រដូវ​កាល​ ២០១៨-១៩​ទៅ៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម