ភាពយន្ត​ហូលីវូដ​ល្អ​បំផុត​ទាំង​១៧ សម្ដែង​ដោយ​ Anglina Jolie បាន​មើល​អស់​ឬ​នៅ?

  • 2018-07-13 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Angelina Jolie ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​លំដាប់​កំពូល​នៅ​ហូលីវូដ ដែល​បាន​ចាប់​ផ្ដើម​សម្ដែង​ភាពយន្ត​តាំង​ពី​នៅ​វ័យ​ក្មេង​ជំទង់​មក​ម្ល៉េះ។ ក្នុង​រយៈ​រាប់​សិប​ឆ្នាំ​ក្នុង​វិស័យ​នេះ Angie បាន​សម្ដែង​ភាពយន្ត​ល្បីៗ​ ជា​ច្រើន​ ក្នុង​នោះ​នាង​ក៏​បាន​ទទួល​បាន​រង្វាន់​ជា​ច្រើន​ផង​ដែរ បូក​រួម​ទាំង​ពាន​រង្វាន់​អូស្ការ​ទៀត​ផង។

នេះ​ជា​ភាពយន្ត​ទាំង​១៧ របស់​នាង​ដែល​អ្នក​គួរ​តែ​ទស្សនា​៖

១. “Maleficent”

“Maleficent” បញ្ចេញ​ឆ្នាំ ២០១៤ ជា​សាច់​រឿង​ដក​ស្រង់​ចេះ​ពី​រឿង​របស់ Disney “Sleeping Beauty” ដែល​តម្រូវ​ឲ្យ​នាង​ដើរ​តួ​ជា​តួអង្គ​ធ្មប់ Maleficent។

២. “Wanted”

Angie សម្ដែង​ជា​តួអង្គ​ឃាតក​ស្រី​ក្នុង​រឿង "Wanted” ឆ្នាំ​ ២០០៨ ដែល​ជា​ភាពយន្ត​រក​ចំណូល​បាន​ជាង ៣៤១​លាន​ដុល្លារ​លើ​ Box Office។

៣. “Mr. & Mrs. Smith”

ភាពយន្ត​នេះ​ជា​មូលហេតុ​នាំ​ឲ្យ Angelina និង Brad Pitt ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ ទោះ​បី​ជា​ទំនាក់​ទំនង​ស្នេហា​ពួក​គេ​បាន​ប្រេះ​ឆា​ទៅ​ហើយ​ក្ដី​ ភាពយន្ត​នេះ​នៅ​តែ​ដក់​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ​នាង​ទាំង​អស់។

៤. “Lara Croft: Tomb Raider”

Angelina បាន​សម្ដែង​ជា​តួអង្គ Lara Croft នៅ​ក្នុង​រឿង​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ២០០១​នេះ ដែល​នាង​បាន​មក​ដក់​ប្រទេស​កម្ពុជា​ដើម្បី​ថត​ឈុត​ឆាក​ខ្លះ​ៗ​ក្នុង​រឿង​នេះ។

៥. “A Mighty Heart”

ភាពយន្ត​នេះ​នាង​បាន​ដើរ​តួ​ជា​ភរិយា​របស់​អ្នក​កាសែត​អាមេរិក​ Daniel Pearl ឈ្មោះ Marianne ហើយ​នាង​ព្យាយាម​ស្វែង​រក​យុត្តិធម៌​ឲ្យ​ស្វាមី​បន្ទាប់​ពី​លោក​ត្រូវ​គេ​ចាប់​ជំរិត។​

៦. “Girl, Interrupted”

នាង​បាន​ឈ្នះ​ពាន​រង្វាន់​ Golden Globe​ ចំពោះ​តួអង្គ​ដែល​នាង​សម្ដែង​ក្នុង​រឿង​នេះ​ កាល​ពី​ឆ្នាំ ១៩៩៩។

៧. “Life or Something Like It”

ភាពយន្ត​នេះ​មាន​លក្ខណៈ​បែប​កំប្លែង​មនោសញ្ចេតនា បញ្ចេញ​កាល​ពី​ឆ្នាំ ២០០២ ដែល​និយាយ​អំពី​ស្រី​ម្នាក់​ស្វែង​រក​ន័យ​ជីវិត​ក្រោយ​មាន​គ្រូ​ទាយ​ម្នាក់​ប្រាប់​ថា​នាង​នឹង​ស្លាប់​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​។

៨. “Beowulf”

Angelina បាន​សម្ដែង​ក្នុង​រឿង​នេះ​​នៅ​ឆ្នាំ ២០០៧ ខណៈ​ពេល​នាង​កំពុង​តែ​មាន​ផ្ទៃ​ពោះ​៣​ខែ។

៩. “Pushing Tin”

នៅ​ក្នុង​រឿង​នេះ នាង​បាន​ជួប​ស្វាមី​ទី​២​របស់​នាង​គឺ​តារា​សម្ដែង Billy Bob Thornton។ ភាពយន្ត​នេះ​មិន​បាន​ទទួល​ជោគជ័យ​លើ​ Box Office នោះ​ទេ​ ប៉ុន្តែ​វា​ក្លាយ​ជា​ភាពយន្ត​មនោសញ្ចេតនា​ដ៏​ល្បី​មួយ​រហូត​មក​ដល់​ពេល​នេះ។

១០. “The Tourist”

តារា​ទាំង​ពីរ​រូប​គឺ Angelina Jolie និង Johnny Depp បាន​ជាប់​ឈ្មោះ​ដណ្ដើម​ពាន​ Golden Globes ចំពោះ​ការ​សម្ដែង​ភាពយន្ត​នេះ​។ ភាពយន្ត​នេះ​ត្រូវ​បាន​គេ​វែក​ញែក​យ៉ាង​ស្មុគស្មាញ​ថា​តើ​គួរ​តែ​ដាក់​ដណ្ដើម​ពាន​ផ្នែក Drama ឬ​កំប្លែង​ក្រោយ​មក​គេ​សម្រេច​ចិត្ត​ដាក់​ក្នុង​ផ្នែក​កំប្លែង។

១១. “Gone In Sixty Seconds”

ភាពយន្ត​នេះ​បញ្ចេញ​កាល​ពី​ឆ្នាំ ២០០០​ និយាយ​អំពី​​ក្រុម​ជើង​កាង​មួយ​ក្រុម​រៀប​ចំ​ផែន​ការ​លួច​រថយន្ត​ចំនួន​ ៥០។

១២. “Hackers”

ភាពយន្ត​បញ្ចេញ​នៅ​ឆ្នាំ ១៩៩៥ នេះ​មិន​បាន​ទទួល​ភាព​ជោគជ័យ​នោះ​ទេ ពេល​ទើប​តែ​ដាក់​បញ្ចាំង​ ប៉ុន្តែ​ក្រោយ​មក បាន​ក្លាយ​ជា​ភាពយន្ត​ល្បី​មួយ។ គូស​បញ្ជាក់​ថា​នេះ​ជា​លើក​ដំបូង​ដែល Angie បាន​សម្ដែង​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ភាពយន្ត​ខ្នាត​ធំ។

១៣. “Alexander”

ភាពយន្ត​និយាយ​អំពី​ជីវិត​របស់​​ Alexander the Great នេះ​បាន​ទទួល​ការ​ប្ដឹង​ផ្ដល់​ជា​ច្រើន​ ពាក់ព័ន្ធ​នឹង​ការ​និយាយ​អំពី​តួអង្គ​មិន​បាន​ត្រឹម​ត្រូវ​ដូច​ប្រវត្តិសាស្ត្រ។

១៤. “The Good Sheperd”

ភាពយន្ត​បញ្ចេញ​ឆ្នាំ ២០០៦ មួយ​នេះ​និយាយ​រឿង​រ៉ាវ​រនុក​ក្នុង​របស់ CIA ហើយ​ក៏​ទទួល​ការ​រិះ​គន់​ខ្លះៗ​ ពី​សំណាក់​អ្នក​នៅ CIA ផង​ដែរ។

១៥. “Changeling”

Angelina Jolie បាន​ជាប់​ឈ្មោះ​លើក​ទី​២​ដើម្បី​ដណ្ដើម​ពាន​រង្វាន់​អូស្ការ ហើយ​នាង​ក៏​ទទួល​ពាន​នៅ​ក្នុង​រឿង​នេះ​ ដែល​និយាយ​អំពី​ម្ដាយ​ម្នាក់​ដែល​បាត់​បង់​កូន​កាល​ពី​ទសវត្ស​ឆ្នាំ ១៩២០។

១៦. “Salt”

ក្នុង​សាច់​រឿង​នេះ នាង​បាន​សម្ដែង​ជា​តួអង្គ​ស៊ើបអង្កេត​ម្នាក់ ដែល​ដំបូង​ជា​សាច់​រឿង​សរសេរ​ដើម្បី​ឲ្យ​តារា​សម្ដែង Tom Cruise ប៉ុន្តែ​ក្រោយ​មក​ត្រូវ​កែ​សម្រាប់​ឲ្យ​តួអង្គ​ឯក​ស្រី​ដើរ​តួ​ជំនួស​វិញ។

១៧. “Kung Fu Panda”

Jolie បាន​ក្លាយ​ជា​តារា​ហូលីវូដ​បញ្ចូល​សំឡេង​ក្នុង​រឿង​បែប​គំនូរជីវចល​ដំបូង​ក្នុង​សាច់​រឿង​នេះ ដោយ​បាន​ក្លាយ​ជា​ភាពយន្ត​ដ៏​ល្បី​មួយ​ក្នុង​ឆ្នាំ ២០០៨៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ