ក្លឹប​ជប៉ុន Consadole Sapporo នឹង​​សម្រេច​​ផ្ទេរ​យក​ Chanathip ជា​ផ្លូវ​ការ​

  • 2018-07-13 07:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ក្នុង​លីគ​កំពូល​ជប៉ុន  Consadole Sapporo នឹង​ចុះ​កុងត្រា​យក​កីឡាករ​ជម្រើស​ជាតិ​ថៃ Chanathip Songkrasin ធ្វើ​ជា​សមាជិក​អចិន្ត្រៃយ៍​ ពេល​ដែល​​កិច្ចសន្យា​ខ្ចី​ជើង​របស់​គេ​ផុត​នៅ​ចុងឆ្នាំ​នេះ។

Chanathip បង្ហាញ​ទម្រង់​លេង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចាប់​តាំង​ចូលរួម​ជាមួយ Sapporo កាល​ពី​ឆ្នាំ​មុន ហើយ​កុងត្រា​ខ្ចី​ជើង​របស់​គេ​ពី​ក្លឹប Muangthong United នៅ​សល់​តែ​កន្លះ​ឆ្នាំ​ទៀត​ទេ។ តាម​ការ​ប្រកាស​របស់​ក្លឹប​ជប៉ុន​ខាង​លើ ពួក​គេ​នឹង​សម្រេច​​យក​កីឡាករ​​ល្បឿន​​លឿន​នេះ​​ជា​សមាជិក​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ទី ១ ខែ​ កុម្ភៈ ឆ្នាំ ២០១៩។

បច្ចុប្បន្ន​កីឡាករ​រហស្សនាម​ Messi J កំពុង​ជួយ Consadole Sapporo ឈរ​លេខ​៥​ក្នុង​តារាង​ពិន្ទុ J League មាន​២៦​ពិន្ទុ។ កុងត្រា​ខ្ចី​ជើង​របស់​គេ​មាន​រយៈពេល​១​ឆ្នាំ​កន្លះ ពេល​នេះ​លេង​បាន​​១ឆ្នាំ​ហើយ៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ