អាជ្ញាកណ្ដាល​មក​ពី​អាហ្សង់ទីន​ត្រូវ​ជ្រើស​រើស​ឲ្យ​ផ្លុំ​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup

  • 2018-07-13 07:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nestor Pitana ត្រូវ​បាន​តែងតាំង​ជា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup រវាង​ ក្រូអាត​ និង​បារាំង​ ​ថ្ងៃ​អាទិត្យ​ ទី​១៥​ ខែ​កក្កដា នៅ​កីឡដ្ឋាន Luzhniki Stadium ស្ថិត​ក្នុង​ទីក្រុង​មូស្គូ​។​

លោក Pitana (ស្ដាំ)

​អាជ្ញាកណ្ដាល​ជនជាតិ​អាហ្សង់ទីន​រូប​នេះ​ នឹង​ត្រូវ​ធ្វើការ​ជាមួយ​ជំនួយ​ការ​​ពីរ​រូប​ទៀត​មក​ពី​ប្រទេស​តែ​មួយ​មាន​លោក​ Hernan Maidana និង​ Juan Pablo Belatt។ លោក​ Pitana វ័យ​៤៣​ឆ្នាំ​បាន​ផ្លុំ​ការ​ប្រកួត​ ៤​លើក​មក​ហើយ​នៅ​ World Cup រួម​មាន​ប្រកួត​រវាង​ រុស្ស៊ី និង​ អារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក និង​ស៊ុយអែត, ក្រូអាត និង​ដាណឺម៉ាក ហើយ​ អ៊ុយរ៉ាហ្គាយ​ និង​បារាំង។

Pitana បាន​ក្លាយ​ជា​អាជ្ញាកណ្ដាល​អន្តរជាតិ​តាំង​ពី​ឆ្នាំ​២០១០។ លោក​គឺ​ជា​អាជ្ញាកណ្ដាល​អាហ្សង់ទីន​ទី​ពីរ​ដែល​កាត់​សេចក្ដី​នៅ​ World Cup ២​ផ្សេង​គ្នា​បន្ទាប់​ពី​លោក​ Norberto Coerezza ធ្លាប់​ផ្លុំ​នៅ​ World Cup ឆ្នាំ​១៩៧០ និង​៧៨។ ក្រៅ​ពី​នោះ​​បុរស​មក​ពី​ខេត្ត​ Misiones រូប​នេះ​ក៏​ជា​អាជ្ញាកណ្ដាល​អាហ្សង់ទីន​ទី​ពីរ​ដែរ ដែល​កាត់​ក្ដី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ពិភពលោក​ បន្ទាប់​ពី​លោក​ Horacio Elizondo (ឆ្នាំ​២០០៦)៕

ប្រភព៖ FIFA   ប្រែសម្រួល៖ វីរ័ត្ន