សប្ដាហ៍​នេះ​ ឈិត​ សេរីវណ្ណថង​ និង​ ធន់​ មករា​ អាចយកបាន៣ពិន្ទុឬអត់?

  • 2018-07-13 08:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ដល់​ពេល​កីឡាករ​វ័យ​ក្មេង​ទាំង​ពីរ​រូប​ ឈិត​ សេរីវណ្ណថង​ រួម​និង​ ធន់​ មករា​ ឡើង​ប្រកួត​ដណ្ដើម​តតាំង​ជា​មួយ​ជើង​ខ្លាំង​ឆ្លងដែន​មក​ពី​ថៃ​ទៀត​ហើយ​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ចាប់​ពី​ម៉ោង​ ២រសៀល​តទៅ។​

កីឡាករ ធន់ មករា​

ធន់​ មករា​ ជា​អ្នក​ប្រដាល់​លេចធ្លោ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ស្រករក្រោយ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ និង​ឈ្នះ​ពាន​រង្វាន់​នៅ​សង្វៀន​ TV5​ រួម​និង​មេដាយ​សំរឹទ្ធ​កីឡា​ជាតិ​លើក​ទី២​នេះ​ទៀត​ផង​ ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​កម្មវិធី​ខ្សែក្រវាត់​ថ្មីៗ​នេះ​ ហាក់​ប្រកួត​មិន​សូវ​ល្អ​នោះ​ទេ។​ ចំណែក​ដៃគូ​របស់​ មករា​ ស្អែក​នេះ​ គឺ​ Phat Thou​ ថៃ​ម្នាក់​នេះ​សមត្ថភាព​មិន​ជា​ខ្លាំង​ប៉ុន្មាន​នោះ​ទេ​ ពោល​ពីរ​ប្រកួត​ចាញ់​ទាំង​ពីរ​លើក។​

លោក​ ឈុត​ សេរី​ ឪពុក​របស់​ សេរីវណ្ណថង​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​ឯ​ខេត្ត​បាត់ដំបង​ អាកាសធាតុ​មិន​សូវ​ជា​ល្អ​ទេ​ ល្ងាច​ឡើង​ភ្លៀង​រហូត​ ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​លោក​ មិន​បាន​រត់​ហ្វឹកហាត់​នោះ​ទេ។​ រយៈពេល​ ៣-៤​ ថ្ងៃ​នេះ​ បាន​ត្រឹម​ហ្វឹកហាត់​នៅ​ក្នុង​ផ្ទះ​ប៉ុណ្ណោះ​ ដូច្នេះ​ទម្ងន់​លើស​បន្តិច​ហើយ​ព្រោះ​មិន​បាន​រត់​ តែ​ឥលូវ​កំពុង​ឲ្យ​ វណ្ណថង​ អត់​ហូប​បាយ​សិន​ គ្រែង​ល​ធ្លាក់​គីឡូ​បាន​បន្តិច។​

ឈិត​ សេរីវណ្ណថង និងឪពុក

រំលឹក​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​ប៉ះ​ Phat Seila​ រី​ឯ​ ធន់​ មករា​ ប៉ះ​ Phat Thou​ នា​ជំនួប​វិល​ជុំ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី៣​ កម្មវិធី​ខ្សែក្រវាត់​ខារ៉ាបាវ​ របស់​សង្វៀន​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ម៉ោង​ ២​រសៀល​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី