ភ្ញាក់​ផ្អើល​ពេល​ដឹង​ទំហំ​លុយ​ ដែល Chelsea បាន​ចំណាយ​លើ​ការ​បញ្ចប់​ការងារ​អ្នក​ចាត់​ការ​តាំង​ពី​ឆ្នាំ ២០០៣​មក

  • 2018-07-13 13:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​មហា​សេដ្ឋី​រុស្ស៊ី លោក Roman Abramovich ចូល​មក​ធ្វើ​ជា​ម្ចាស់​ក្លឹប Chelsea កាល​ពី​ឆ្នាំ ២០០៣ ក្លឹប​មួយ​នេះ​បាន​បញ្ចប់​ការងារ​របស់​អ្នក​ចាត់​ការ​ចំនួន ៩ លើក​ហើយ។ រាល់​ពេល​បញ្ចប់​ការងារ​ម្ដងៗ ក្លឹប​ត្រូវ​ផ្ដល់​លុយ​ដល់​អ្នក​ចាត់​ការ​ស្រប​តាម​ការ​ចរចា​គ្នា​ដូច​មាន​ក្នុង​កុងត្រា។ ៩ លើក​ដែល​ក្លឹប​បាន​ធ្វើ​បែប​នេះ ធ្វើ​ក្លឹប​ចំណាយ​សរុប​ជាង ៩០ លាន​ផោន (ជាង ១១៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

ខាង​ក្រោម​ជា​ទំហំ​ទឹក​ប្រាក់​ដែល​ Chelsea បាន​ចំណាយ​ក្នុង​ការ​បញ្ចប់​ការងារ​របស់​អ្នក​ចាត់​ការ​ គិត​ចាប់​ពី​ឆ្នាំ ២០០៣ មក៖

១.លោក Claudio Ranieri (ខែ​មិថុនា ២០០៤)៖ ៦ លាន​ផោន (៧,៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

២.លោក Jose Mourinho (ខែ​កញ្ញា ២០០៧)៖ ១៨ លាន​ផោន (២៣,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

៣.លោក Avram Grant (ខែ​ឧសភា ២០០៨)៖ ៥,៥ លាន​ផោន (៧,២ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

៤.លោក Luiz Felipe Scolari (ខែ​កុម្ភៈ ២០០៩)៖ ១២,៦ លាន​ផោន (ជាង ១៦,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

៥.លោក Carlo Ancelotti (ខែ​ឧសភា ២០១១)៖ ៦ លាន​ផោន (៧,៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

៦.លោក Andre Villas-Boas (ខែ​មីនា ២០១២)៖ ១២ លាន​ផោន (១៥,៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

៧.លោក Roberto Di Matteo (ខែ​វិច្ឆិកា ២០១២)៖ ១០,៧ លាន​ផោន (ជាង ១៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

៨.លោក Jose Mourinho (ខែ​វិច្ឆិកា ២០១៥)៖ ៩,៥ លាន​ផោន (១២,៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

៩.លោក Antonio Conte (ខែ​កក្កដា ២០១៨)៖ ៩ លាន​ផោន (១១,៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី