Chompoo និងស្វាមី ត្រៀមផ្ទះ​ថ្មីជាពិសេសសម្រាប់​ឲ្យកូនៗភ្លោះទាំង ២

  • 2018-07-14 02:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ជា​ស្វាមី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ហើយ​ លោក​ Nott Visrut ក៏ជា​ឪពុក​ល្អ​របស់​កូនៗ​ទាំង​ ២​ដែរ។ លោក​តែង​ធ្វើ​ឲ្យ​គ្រប់​គ្នា​រំភើប​ និង​លួច​ច្រណែន​នឹង​ភក្ដី​ភាព​ដែល​លោក​មាន​ចំពោះ​ប្រពន្ធកូន។

Nott Visrut និង​ Chompoo Araya ​ចូល​រោងការ​ជាមួយ​គ្នា​ពេញ​ដោយ​សុភមង្គល​ និង​រួម​គ្នា​សាង​ភាព​សុខសាន្ត​ក្នុង​គ្រួសារ​ជានិច្ច។ ពិសេស​ក្រោយ​មាន​កូន​ភ្លោះ​ Thunder និង​ Storm មក​ អ្នក​ទាំង​២​ក៏​បាន​គិតគូរ​រៀប​ចំ​គោលដៅ​គ្រប់​យ៉ាង​ ដើម្បី​នាំ​គ្រួសារ​ភាព​រុងរឿង។

តួយ៉ាង​ Nott និង​ Chompoo បាន​រៀបចំ​ផែនការ​អនាគត​ឲ្យ​កូន​ទាំង​២​របស់​ពួកគេ​រួច​រាល់​អស់​ហើយ​ ពោល​តាំង​ពី​កូន​បើក​ភ្នែក​មើល​ឃើញ​ពិភពលោក​មក​ម្ល៉េះ។ ជាក់ស្ដែង​ឪពុក​ម្ដាយ​បាន​រៀប​ចំ​ធ្វើ​ជា​ផ្ទះ​ថ្មីឲ្យ​កូន និង​មាន​រៀបចំធ្វើជាកន្លែង​សិក្សា​តូច​មួយ​សម្រាប់​កូនៗ​ តែ​ថ្ងៃ​អនាគត​មាន​អ្វី​ផ្លាស់​ប្ដូរ​​ក៏​កែ​បន្តិច​បន្តួច​តាមនោះ​ទៀតទៅ តែ​​ក្នុង​នាម​ជាឪពុក​ម្ដាយ​ Nott និង​ Chompoo​ គ្រាន់​តែ​ចង់​ធ្វើ​អ្វី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម