តូ​តា និង ​សាឡាត់​ ស្រី​ឡាង កាន់​តែ​ស្និទ្ធ​ស្នាល​ប្លែក​ ក្រោយ​​ទៅ​ខេត្ត​ ជាមួយ​គ្នា​ញឹក​ញាប់

  • 2018-07-14 09:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​ពីរ​ដួង​ គឺ​ តូ​តា និង​ សាឡាត់​ ស្រី​ឡាង កាន់​តែ​កៀក​កើយ​ស្និទ្ធ​ស្នាល​គ្នា​ខ្លាំង​ឡើង​ៗ ក្រោយ​ពី​បាន​ទៅ​ថត​រួម​គ្នា ​នៅ​​ខេត្ត​កំពត កាល​ពី​ខែ​មុន។ ថ្មី​នេះ​ៗ​ តារា​ពូ​កែ​សើច​ទាំង​ពី​រ បាន​ដឹក​ដៃ​គ្នា​ម្ដង​ទៀត ទៅ​ថត​នៅ​ខេត្ត​សៀម​រាប យ៉ាង​សប្បាយ​រីក​រាយ​ទៀត​ផង។

​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ គឺ​ភាព​ស្និទ្ធ​ស្នាល​របស់​អ្នក​​ទាំង​ពីរ​តែ​ម្ដង ព្រោះ​កន្លង​មក តូ​តា និង​ ស្រី​ឡាង មិនដែល​បង្ហាញ​សកម្មភាព​ជិត​ស្និទ្ធ​គ្នា​ដល់​ថ្នាក់​នេះ​ទេ។ ​សូម្បី​តែ​សំលៀក​បំពាក់ ​ក៏​ជ្រើស​រើស​ម៉ូដ​ដូច​គ្នា ប្រៀប​ដូច​គូ​ស្នេហ៍​ថ្មី​ថ្មោង​​ ហើយ Live ​វីដេអូ​លេង​ជាមួយ​គ្នា​ ព្រម​ទាំង​ដាក់​រហស្សនាម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ថា អូន​បន្លែ និង​អូន​ខាត់​ណា​ទៀត​ផង។

ក្រៅ​ពី​នេះ តារា​សម្ដែងល្បី​ក្នុង​ស្រទាប់​យុវវ័យ​ បាន​បង្ហាញ​ភាព​សាយ​សូ និង​សិច​ស៊ី​យ៉ាង​ទាក់​ភ្នែក ​ថែម​ទៀត ធ្វើ​ឲ្យ​រូប​ភាព​ជា​ច្រើន​សន្លឹក​នៅ​ខេត្ត​ សៀម​រាប ដែលអ្នក​ទាំង​ពីរ​ ថត​រួម​គ្នា ​កាន់​តែ​មើល​ទៅ​ទាក់​ទាញ​ ។​

តោះ​ មក​ទស្សនា​បណ្ដុំ​រូប​ របស់​កញ្ញា តូ​តា និង សាឡាត់​ស្រី​ឡាង៖ ​​

រូប​ភាព៖ FB Salat Sreylang & Mak Sensonita ​

អត្ថបទ៖ លឹម សុនា