មួយឃ្លា​របស់​ជាង​ចម្លាក់​៖ "មិនចេះអក្សរមិនមែនជាឧបសគ្គ នៃការ​ធ្វើ​អាជីវកម្មទេ"

  • 2018-07-14 08:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មិនចេះអក្សរមិនមែនជាឧបសគ្គ នៃការ​ធ្វើ​អាជីវកម្មទេ"។ នេះជា​ការ​លើកឡើង​របស់​លោក ម៉ៃ ភុន អាយុ ៣៣ឆ្នាំ ម្ចាស់​សិប្ប​កម្ម​ចម្លាក់​ថ្មកែវ​នៅ ភូមិ​សាលា​គំរូ សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់។

មូលហេតុ​មួយដែល​លោក មៃ ភុន និយាយ​បែប​នេះ គឺ​ដោយសារ​ផ្អែក​លើបទពិសោធន៍​របស់​ខ្លួន​ថា មិន​ចេះ​អក្សរ​មិនមែនជាឧសគ្គ​នៃការ​ធ្វើ​អាជីវកម្ម​នោះទេ ព្រោះ​អាជីវកម្ម​ខ្លះ​មិន​ត្រូវ​ការ​អក្សរ​ ១០០% ប៉ុន្ដែ ត្រូវ​ការ​រៀន​សូត្រ​ពី​អ្វី​ដែលធ្លាប់​ធ្វើ​រៀន​ពី​ចំណុច​ខ្វះខាត​ហើយ​កែលម្អ និង​ចេះ​ប្រើប្រាស់​មនុស្ស​ឲ្យ​ធ្វើ​ការ​ជាមួយ​យើង។ មួយ​ទៀត​អាជីវកម្ម​ជោគជ័យ​ពឹង​លើ​ចរិត​ សីលធម៌​ល្អ ស្មោះត្រង់ ចង់​មិន​ចង់​នឹង​មាន​ភ្ញៀវ​មិន​ដាច់​មក​រក​យើង​។

លោក​ ម៉ៃ ភុន ចាប់​ប្រឡូក​ក្នុង​សិល្បៈ​ចម្លាក់​ថ្មកែវ​ចាប់ពី​ឆ្នាំ ២០០៥មក។ ​លោក​ចាប់​ផ្ដើម​អាជីព​ពី​កម្មករ​ស៊ីឈ្នួល​អារ​ថ្មកែវ ​ធ្វើ​កូន​ជាង​ចម្លាក់​ធ្វើ​ជា​មេជាង​ចម្លាក់ និង​ចុង​ក្រោយ​ចេញ​មក​បើក​សិប្បកម្ម​ចម្លាក់​ថ្មកែវ​ដោយ​ខ្លួន​ឯង។

ចុចអាន៖ ៥សន្លឹក​ បង្ហាញ​ពីសកម្មភាព​យ៉ាងសកម្ម នៃ​របរចម្លាក់ថ្មកែវ នៅខេត្តពោធិ៍សាត់

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក