ស្ងាត់ៗ ភ្នាក់ងារ​ Pogba កំពុង​ចរចា​ជាមួយ​ Barcelona

  • 2018-07-15 06:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រយៈពេល​២​ឆ្នាំពោរពេញ​ទៅ​ដោយ​ភាព​ប្រេះឆា​នៅ​ Manchester United ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho ទី​បំផុត​ Paul Pogba អាច​នឹង​​រក​ផ្លូវ​ចេញ​ឃើញ​ហើយ។

ខ្សែបម្រើ​រូប​នេះ​ត្រូវ​បាន​ភ្នាក់ងារ​​ គឺ​លោក Mino Raiola បាន​ផ្គូផ្គង​ជាមួយ​នឹង​ក្លឹប​អ្នកមានបុណ្យ Barcelona។ នេះ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ Mundo Deportivo និង ត្រូវ​បាន​ដក​ស្រង់​ដោយ ESPN នៅ​ថ្ងៃ​នេះ។

តារា​ឆ្នើម​សញ្ជាតិ​បារាំង និង គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ តែង​មិន​ត្រូវ​រ៉ូវ​គ្នា​កាល​ពី​រដូវ​កាល​មុន។ Pogba កំពុង​សប្បាយ​ចិត្ត​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នៅ World Cup ហើយ​ទំនង​ជា​មិន​ចង់​ត្រលប់​ទៅ​​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Mourinho សារ​ជា​ថ្មី​ទៀត​ទេ។

ភ្នាក់ងារ​អតីត​កីឡាករ Juventus បាន​និយាយ​ថា​ កីឡាករ​វ័យ​២៥​ឆ្នាំ​មិន​សប្បាយ​ចិត្ត​លេង​ឲ្យ Mourinho ឡើយ។

អតីត​កីឡាករ​បំបែក​កំណត់ត្រា​ពិភពលោក​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត ១១៨ លាន​ដុល្លារ នឹង​សល់​កុងត្រា​ជាមួយ​បិសាច​ក្រហម​រហូត​ដល់​​ឆ្នាំ ២០២១។

ដោយឡែក Sportskeeda ក៏​បាន​រាយការណ៍​ថា Luis Suarez និង Lionel Messi ក៏​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​​បញ្ចុះបញ្ចូល​ឲ្យ Barcelona ចុះ​កុងត្រា​​ជាមួយ Pogba បន្ទាប់​ពី​ការ​ចាកចេញ​របស់ Iniesta ដែល​បាន​ទៅ​លេង​នៅ​លីគ​ជប៉ុន៕

ប្រភព៖ ESPN FC | Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត