មើល World Cup ផ្ដាច់​ព្រ័ត្រ​យប់​នេះ អាច​ឈ្នះ​ម៉ូតូ Honda CB 150R អត់​ដឹង​ខ្លួន

  • 2018-07-15 06:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក World Cup 2018 វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ចាប់​ផ្ដើម​វេលា​ម៉ោង ១០:០០ យប់​នេះ​ហើយ រវាង​ក្រុម​មាន់​គក បារាំង និង​ក្រុម​ជម្រើស​ជាតិ ក្រូអាត។ ឱកាស​ដ៏​ពិសេស​ក្នុង​រយៈ​ពេល​ ៤ ឆ្នាំ​មាន​ម្ដង​នេះ អ្នក​គាំទ្រ​បាល់ទាត់​ប្រាកដ​រង់ចាំ​ទស្សនា​ស្រែក​ហ៊ោ​ក្រុម​ដែល​ខ្លួន​ចូល​ចិត្ត ខណៈ​ខ្លះ​ក៏​ណាត់​មិត្តភ័ក្ដិ​មើល​ជុំ​គ្នា​នៅ​តាម Pub ឬ ផ្ទះ រង់​ចាំ​អ៊ុត​មើល​លទ្ធផល​សៀង ឬ​ស៊ុប។

ទន្ទឹម​នឹង​ឱកាស​មើល​បាល់​ជុំ​គ្នា ស្រែក​ហ៊ោ រន្ធត់​តាម​ការ​ប្រកួត អម​ដោយ​ភេសជ្ជៈ​ផ្សើម​បំពង់​ក​តិចៗ អ្នក​ទស្សនា​ទាំង​អស់​អាច​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ Honda CB 150R មួយ​គ្រឿង​ភ្លាមៗ ប្រសិន​បើ​អ្នក​គាស់​គម្រប​កំប៉ុង​ស្រាបៀរ​អង្គរ​ឃើញ​មាន​អក្សរ “O”។

បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១២ កក្កដា​កន្លង​ទៅ ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​បាន​រក​ឃើញ​អ្នក​ឈ្នះ​ម៉ូតូ Honda CB 150R មួយ​គ្រឿង ដំបូង​គេ នៅ​ក្នុង​រដូវ​កាល Word Cup នេះ ខណៈ​រង្វាន់​ម៉ូតូ​នៅ​មាន​ច្រើន​គ្រឿង​ទៀត៕

អត្ថបទ​ពាក់ព័ន្ធ៖ ៣ យ៉ាង​ត្រៀម​ដាច់​យប់​មើល World Cup ឲ្យ​កាន់​តែ​មាន​ន័យ ហើយ​អាច​មាន​លាភ​ធំ

អ្នកឈ្នះ​ម៉ូតូ Honda CB 150R ដំបូង​គេ

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម