បារាំង​ឬ​ក្រូអាត ជា​អធិរាជ​ម្ចាស់​ពាន​បាល់​ទាត់​ពិភព​លោក World Cup?

  • 2018-07-15 08:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​មួយ​ខែ​ពេញ​​ទីបំផុត​ប្រទេស​ដែល​បាន​ឡើង​ផ្ដាច់ព្រ័ត្រ​​បាន​រក​ឃើញ​នោះ​​បារាំង​ត្រូវ​ជួប​តទល់​នឹង​ក្រូអាត​ ក្នុង​ទីក្រុង Moscow នៃ​កីឡដ្ឋានLuzhniki Stadium ប្រទេស​រុស្សី​វេលា​ម៉ោង​១០​យប់​នេះ។ ពេល​មក​ស្វែង​យល់​ពី​ព័ត៌មាន​លម្អិត​នៃ​ក្រុម​ទាំង​ពីរ៖

ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • ខ្សែ​បម្រើ​បារាំង Blaise Matuidi អាច​នឹង​ចូល​លេង​បាន​ ត្បិត​ប្ដូរ​ចេញ​ពេល​ប្រកួត​ជាមួយ​បែលហ្ស៊ិក​ប៉ះ​ជាមួយ Eden Hazard
  • គ្រូ​ធំ​របស់​ក្រូអាត Zlatko Dalic ប្រាប់​ថា កីឡាករ​ខ្លួន​មាន​របួស​តិច​តួច
  • ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រូអាត  Ivan Perisic កំពុង​​ព្យាបាល​របួស ហើយ​មិន​បាន​ហ្វឹកហាត់​ទេ​កាល​ពី​ថ្ងៃ​សុក្រ
  • ខ្សែ​ការពារ​កណ្ដាល​របស់​ក្រូអាត Domagoj Vida  អាច​លេង​វិញ​បាន​យប់​នេះ​ បន្ទាប់ FIFA មិន​ចាប់​ទោស​រឿង​​គេ​ស្ថិត​ក្នុង​វីដេអូ​ស្រែក​គាំទ្រ​ប្រទេស​អ៊ុយក្រែន
  • Ivan Rakitic នឹង​ប្រឹង​លេង​ ទោះ​ផ្ដាសាយ

ប្រវត្តិ​ជួប​គ្នា

  • បារាំង​មិន​ដែល​ចាញ់​សោះ​ក្នុង​ជំនួប​គ្នា​៥​ដង ជាមួយ​ក្រូអាត ក្នុង​នោះ​ឈ្នះ​៣ ស្មើ​២
  • បារាំង​ធ្លាប់​ទម្លាក់​ក្រូអាត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup ១៩៩៨ ក្នុង​លទ្ធផល​២-១
  • ក្រុម​ទាំង​ពីរ​​ធ្លាប់​ប្រកួត​ស្មើ​គ្នា ១-១ ពេល​នៅ​ពូល​ជាមួយ​គ្នា​ Euro ២០០៤

រឿង​ត្រូវ​ដឹង​ពី​ក្រុម​បារាំង

  • បារាំង​ជា​ប្រទេស​ទី​៦ ដែល​បាន​ឡើង​ផ្ដាច់ព្រ័ត្រ WC ៣​ដង​ឡើង​ទៅ តាម​​អាល្លឺម៉ង់​ធ្លាប់​ឡើង​៨​ដង, ប្រេស៊ីល​និង​អ៊ីតាលី​៦​ដង.​ អាហ្សង់ទីន​៥​ដង និង​ហូឡង់​៣​ដង
  • ៣​នៃ​៤​គ្រាប់​របស់​បារាំង​ដែល​រក​បាន​នៅ​ផ្ដាច់ព្រ័ត្រ​ World Cup គឺ​រក​បាន​ពី​បាល់​ជ្រុង​២​គ្រាប់ និង​ប៉េណាល់​ទី​១​គ្រាប់
  • ៥​គ្រាប់​របស់​បារាំង​រក​បាន​នៅ WC ឆ្នាំ​នេះ​ មាន​៣​គ្រាប់​សម្រេច​បាន​ពី​ខ្សែ​ការពារ ((Benjamin Pavard, Raphael Varane និង​ Samuel Umtiti)
  • Didier Deschamps កំពុង​សម្លឹង​ក្លាយ​ជា​បុរស​ទី​៣ ដែល​អាច​ឈ្នះ World Cup ក្នុង​នាម​ជា​គ្រូ​និង​កីឡាករ បន្ទាប់​ពី​លោក Mario Zagallo និង Franz Beckenbauer
  • ខ្សែ​ប្រយុទ្ធ​មិន​ដែល​បាត់​មុខ  Olivier Giroud ទាត់​បាន​១៣​ជើង នៅ​តែ​មិន​ចំ​គោលដៅ

រឿង​ត្រូវ​ដឹង​ពី​ក្រូអាត

  • ក្រូអាត​ជា​ប្រទេស​ទី​១៣​​បាន​ឡើង​មក​ផ្ដាច់ព្រ័ត្រ World Cup
  • ពួក​គេ​ជា​ក្រុម​ទី​១ ដែល​បាន​ឡើង​មក​ផ្ដាច់ព្រ័ត្រ​ដោយ​លេង​ថែម​ម៉ោង​១២០​នាទី នៅ​៣​ប្រកួត​វគ្គ​ចាញ់​ធ្លាក់
  • WC ឆ្នាំ​នេះ​ក្រូអាត​រក​បាន​១២​គ្រាប់ ​មាន​កីឡាករ​៨​នាក់​ជា​អ្នក​រក​គ្រាប់​បាល់
  • ក្រូអាត​ជា​ក្រុម​សាង​កំហុស​ច្រើន​ជាង​គេ៩៩​ដង និង​មាន​កាត​លឿង​ច្រើន​ជាង​គេ​១៤​កាត ក្នុង WC ឆ្នាំ​នេះ -​ Ivan Perisic ជា​អ្នក​រួម​ចំណែក​១០​គ្រាប់​ក្នុង​កម្មវិធី​នេះ
  • Luka Modric បាន​បង្កើត​ឱកាស​១៦​ដង​នៅ World Cup ឆ្នាំ​នេះ

១១​នាក់​បារាំង

​១១​នាក់​ក្រូអាត

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី