កាមេរ៉ា​តូច​ប៉ុន​គ្រាប់​ឡុកឡាក់ ថត​បាន HD តម្លៃ​អត់​ដល់ ៥០ ដុល្លារ(វីដេអូ)

  • 2018-07-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SQ12 Mini Camera ជា​ប្រភេទ Action Camara មាន​សមត្ថភាព​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត HD និង​មាន​មុខងារ​ពិសេស​ជា​ច្រើន​ទៀត។

កាមេរ៉ា​ទំហំ ​ប៉ុន​គ្រាប់​ឡុកឡាក់​នេះ ក្រៅ​ពី​អាច​ថត​វីដេអូ​ក្នុង​កម្រិត HD (1280x720P និង 1920x1080P) ទម្រង់ AVI ក្នុង​កម្រិត 30fps។ វា​អាច​អាច​ថត​រូបភាព​ជា​ប្រភេទ Super Wide Angle Lens 155 ដឺក្រេ អាច​ធ្វើការ​បាន ១០០ នាទី កម្លាំង​វ៉ុល​ប្រើ DC-5V ប្រើ​ខ្សែ​សាក​ប្រភេទ USB 2.0 អាច​ដាក់​មេម៉ូរី​កាត​ពី ៣២ GB ប្រភេទ MicroSD។

មិន​ត្រឹម​តែ​ប៉ុណ្ណេះ កាមេរ៉ា​តូច​នេះ​មាន​បំពាក់​បច្ចេកវិទ្យា Waterproof អាច​ធន់​នឹង​ទឹក​បាន​ជម្រៅ ១ ម៉ែត្រ។ ចំណែក​ក្នុង​ប្រអប់ មាន​ភ្ជាប់​មក​ជាមួយ​ខ្សែ​សាក USB ដុំ​ភ្ជាប់​ជាមួយ​រថយន្ត​។

ក្រៅ​ពី​នោះ​អ្នក​អាច​យក​ទៅ​ភ្ជាប់​ជាមួយ​ដៃ​កង់ ម៉ូតូ​បាន​យ៉ាង​ឡូយ​ផង​ដែរ។ បើ​ចាប់​អារម្មណ៍​អាច​កម្ម៉ង់​ទិញ​បាន​លើ​វិបសាយ adryboutique.com តម្លៃ ៤១ ដុល្លារ​ចំណែក​ឯ Amazon តម្លៃ ២៣ ដុល្លារ៕

ប្រអប់ Mini Camera HD
SQ12 ពេល​ដាក់​លើ​ជើង Tripod

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម