រឿងកាន់​តែ​ក្តៅ ស្រ្តី​រុស្ស៊ី​លង់​ស្នេហ៍បុរស​ជា​អ្នកគាំទ្រ​បរទេស​អំឡុង World Cup

  • 2018-07-16 08:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសបរទេសរាប់រយរាប់ពាន់នាក់បាន​សម្រុក​ចូល​ប្រទេស​រុស្ស៊ី​សម្រាប់​ព្រឹត្តិការណ៍ World Cup ដែល​មានរយៈពេលមួយខែ នាំ​ឲ្យ​មាន​ការជជែកវែកញែក​យ៉ាង​ក្តៅ​គគុក​ជុំវិញ​នឹង​តួនាទី និង សិទ្ធិ​របស់​ស្រ្តី​រុស្ស៊ី​​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។

ស្រ្តីរុស្ស៊ី​ជាច្រើន​​បាន​បង្កើត​ទំនាក់ទំនង​ និង ណាត់​ជួប​ជាមួយ​បុរស​ជា​​អ្នក​គាំទ្របាល់ទាត់​មក​ពី​ប្រទេស​នានា​ ហើយ ត្រូវ​បាន​អ្នក​អត្ថាធិប្បាយ​រុស្ស៊ី​ធ្វើ​ការ​រិះគន់​នឹង​ទង្វើ​អសីលធម៌​នេះ។

ខុស​ពី​ប្រទេស​លោក​ខាង​លិច​ដទៃ​ទៀត រុស្ស៊ី​ត្រូវ​គេ​ស្គាល់​ថា​​ជា​ប្រទេស​ដែល​​ដាក់​គំនាប និង ឲ្យ​តម្លៃ​មនុស្ស​ស្រី​មិន​ស្មើ​បុរស​​ មិន​ខុស​ពី​ពី​ប្រទេស​អាស៊ី​មួយ​ចំនួន​ឡើយ។

អ្នកគាំទ្ររុស្ស៊ី ក្រោយ​ប្រទេស​ខ្លួន​ធ្លាក់​ពេលប៉ះក្រូអាត ខកខាន​មិន​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ

សារព័ត៌មាន​ក្នុងស្រុក​របស់​រុស្ស៊ី Platon Besedin បាន​​រិះគន់​​នឹង​ទង្វើ​នេះ​ថា "នេះ​ជា​សម័យ​របស់​ស្រី​ចើក។ ស្ត្រី​រុស្ស៊ី​កំពុង​តែ​នាំ​មក​នូវ​ភាព​អាម៉ាស់​ដល់​ខ្លួន និង ប្រទេស​របស់​ពួកគេ"។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP ចុះ​ផ្សាយ​ថ្ងៃ​នេះ។

ប្រព័ន្ធផ្សព្វផ្សាយសង្គម​ដ៏​ល្បី VKontakte បាន​បង្ហោះ​វីដេអូ​រាប់​រយ​ដែល​ស្ត្រី​រុស្ស៊ី​​ហ៊ោ​អបអរ អោប​ថើប​ជាមួយ​ អ្នកគាំទ្របាល់ទាត់បរទេស ធ្វើ​ឲ្យ​មហាជន​​រិះគន់​មិន​សំចៃ។

វិសមភាព​យេនឌ័រ​របស់​ប្រទេស​អឺរ៉ុបដែល​ប្រជាជន ៥៤%​ ​​ជា​មនុស្ស​ស្រី។ បុរស​ជនជាតិ​រុស្ស៊ី​មាន​អាយុ​ជា​មធ្យម​ត្រឹម​តែ​ជាង ៦៦ ឆ្នាំ​ហើយ​សុខភាព​របស់​ពួកគេ​ជារឿយៗ រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​សារ​ការ​ជក់បារី និង ផឹកស្រា​ច្រើន​លើស​ចំណុះ។

នាង Mariam មាន​មុខ​របរ​ជាជាងធ្វើការនៅ​ហាង​កែសម្ផស្ស​នៅ​ក្រុង​មូស្គូ​​គឺ​ជានារី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​រុស្ស៊ី​ដែល​បាន​លង់​ស្នេហ៍​បុរស​បរទេស​ដែល​ជា​អ្នក​គាំទ្រ​ក្រុម​ជម្រើសជាតិ​ម៉ិកស៊ិក មាន​ឈ្មោះ​ថា​អូម៉ា ដែល​បាន​ណាត់​ជួប​គ្នា​នៅ Red Square ក្រៅ​ទីលាន។

នាង​បាន​និយាយ​ថា "គាត់មានចិត្តល្អនិងគោរពខ្ញុំ។ ដោយ​សារ​​តែ​រឿង​នេះ​ ទើប​ខ្ញុំ​ស្រលាញ់​គាត់"។

ចំពោះ​ជនជាតិ​រុស្ស៊ី សកម្មភាព​របស់នាង Mariam គឺ​ជា​ទង្វើ​ដែល​​គួរ​ឲ្យ​រអើម។

នៅ​សប្តាហ៍​ដំបូង​នៃ​ការ​ប្រកួត​ World Cup អ្នកស្រី Tamara Pletnyova សមាជិក​សភា​រុស្ស៊ី បានព្រមានស្ត្រីរុស្ស៊ីមិនឱ្យមានទំនាក់ទំនងស្នេហាជាមួយជនបរទេស ដោយ​​បារម្ភ​ស្រ្តី​ទាំង​នោះ​អាច​នឹង​ចិញ្ចឹម​កូន​តែ​ឯង​នៅ​ពេល​បុរស​បរទេស​ទាំង​នោះ​ត្រលប់​ទៅ​ប្រទេស​ពួកគេ​វិញ​បន្ទាប់​ពី​ World Cup។

រឿង​រ៉ាវ​នាង Mariam ​និង ស្រ្តី​រុស្ស៊ី​ដែល​បាន​លង់​ស្នេហ៍​បុរស​បរទេស ហាក់​ដូច​កំពុង​ដាស់តឿន​ប្រជាជន​ថា​​ស្រ្តី​រុស្ស៊ី​​ចង់​បាន​សិទ្ធ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​របស់​ពួកគេ។

ស្ថានភាព​របស់​ប្រទេស​ម្ចាស់ផ្ទះ​រុស្ស៊ី ក៏​បាន​ធ្វើ​ឲ្យ FIFA ចូលរួម​ចាត់វិធានការ​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​បុរស​បរទេស និង ស្រ្តី​រុស្ស៊ី​ចាក់ឬស​ស្នេហា​ជ្រាលជ្រៅ។ FIFA បាន​សម្រេច​កាត់​បន្ថយ​រូបភាព​នារី​វ័យក្មេង​​ស្រស់ស្អាត​នៅ​លើ​កញ្ចក់​ទូរទស្សន៍ អំឡុង​ព្រឹត្តិការណ៍ World Cup៕

ប្រភព៖ AP   ប្រែ​សម្រួល៖ សុខ លាងហ៊ត