ក្រោយ​លែង​លះ​គ្នា​អស់​រយៈពេល ១​ខែ ម៉ីជូ​ហាក់​ស្គមស្គាំង​ជាង​មុន

  • 2018-07-16 02:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​ប្រហែល ១​ខែ​ហើយ ចាប់​តាំង​ពី​តារា​សម្ដែង Vanness Wu (ម៉ីជូ​) និង​កូន​មហាសេដ្ឋី​សិង្ហបុរី Arissa Cheo បាន​សម្រេច​ចិត្ត​លែង​លះ​គ្នា ក្រោយ​​ចាប់​ដៃ​គ្នា​ជា​គូ​ជីវិត​ជាង ៥ ឆ្នាំ​មក​។

អំឡុង​ពេល​១​ខែ​មក​នេះ តារា​សម្ដែងVanness Wu មិន​បាន​ចូល​រួម​ក្នុង​កម្មវិធី​អ្វី​ឡើយ រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ លោក​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​ខួប​កំណើត​ដែល​ប្រារព្ធ​ឡើង​ជាមួយ​អ្នក​គាំទ្រ​របស់​លោក។

ក្នុង​កម្មវិធី​នោះ​ដែរ សង្កេត​ឃើញ​ថាតារា​សម្ដែង​រូប​នេះ មាន​រូបរាង​ស្គម​ និង​មិន​សូវ​ញញឹម​ច្រើន​ដូច​មុន។ អំឡុង​ពេល​​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ តារា​សម្ដែង Vanness Wu បាន​ញញឹម​ដាក់​អ្នក​គាំទ្រ​របស់​លោក​ដូច​រាល់​ដង ប៉ុន្តែ​ទង្វើ​ និង​កាយវិការ​របស់​លោក​ទាំង​ប៉ុន្មាន អាច​ឲ្យ​អ្នក​គាំទ្រ​មើល​ដឹង​ថា លោក​នៅ​មិន​ទាន់​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​នៅ​ឡើយ​ទេ។

គួរ​រម្លឹក​ដែរ​ថា Vanness Wu បាន​ចុះ​លិខិត​លែងលះ​គ្នា​ជាមួយ​អតីត​ភរិយា​របស់​លោក​ចំនួន​ ២​ដង​រួច​មក​ហើយ ប៉ុន្តែ​នាង​បាន​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា។ ក្រោយ​មក​ទៀត ដោយ​សារ​តែ​មាន​រឿងរ៉ាវ​ឈ្លោះ​ទាស់​ទែង​គ្នា​មិន​ចេះ​ចប់ បូករួម​នឹង​អតីត​ភរិយា​របស់​លោក​មិន​ទាន់​មាន​កូន​ទៀត​នោះ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​យល់​ព្រម​លែង​លះ​គ្នា​ជា​ផ្លូវ​ការ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី