គ្រាន់តែដឹងពីការស្លាប់របស់កងទ័ពជើងទឹកភា្លម ក្មេងថៃទាំង១៣ ធ្វើរឿងមួយភ្លែត

  • 2018-07-16 02:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ថៃ​រួម​ទាំង​គ្រូ​បង្វឹក​ទាំង​១៣នាក់ ដែល​បាន​ជាប់​នៅ​ក្នុង​រូងភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ អស់​រយៈពេល​ជិត​៣​សប្តាហ៍ បាន​គោរពវិញ្ញាណក្ខន្ធ​អតីត​កងទ័ព​ជើងទឹក​ម្នាក់ ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​អំឡុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ពួកគេ។

អ្នក​ទាំង​១៣​បាន​នាំ​គ្នា​ឈរ និង​កាន់​រូប​គំនូរ ព្រមទាំង​សរសេរ​សារ​អរគុណ​ចំពោះ​អតីត​កងទ័ព​ជើងទឹក​ថៃ លោក Saman Kunan អាយុ​៣៨ឆ្នាំ ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ដោយសារ​អស់​ខ្យល់​អុកស៊ីហ្សែន។

បើ​យោង​តាម​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខាភិបាល​ថៃ លោក​វេជ្ជបណ្ឌិត Jedsada Chokedamrongsook បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ទើបតែ​បាន​សម្រេចចិត្ត​កាល​ពី​សប្ដាហ៍​មុន ដើម្បី​ប្រាប់​ពួកគេ​ទាំង​១៣ អំពី​ការ​ស្លាប់​របស់​លោក Kunan។

យ៉ាងណាមិញ ក្រសួង​សុខាភិបាល​ថៃ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​សៅរ៍​ថា សមាជិក​ទាំង​អស់​នៃ​ក្រុម​បាល់ទាត់​ជ្រូក​ព្រៃ មាន​សុខភាព​ល្អ ហើយ​គេ​រំពឹង​ថា​នឹង​អាច​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តែម្ដង៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង