CL ប​ង្ហោះរូបឆ្មាមួយក្បាលលើ Instagram បង្កប់ប្រយោគចុកឈាមទៅកាន់បងធំ YG?

  • 2018-07-16 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​នេះ​ អ្នក​គាំទ្រ​ពិតជា​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ CL កាន់​តែ​ខ្លាំង​ឡើងៗ ស្របពេល​មាន​ពាក្យ​លេចឮ​ថា​នាង​មាន​គម្រោង​ចេញ​ពី​ផលិតកម្ម​ YG។ ព្រឹក​នេះ​នាង​ក៏​បាន​បង្ហាញ​សារ​ខ្លី​ តែ​បង្កប់ន័យ​ជ្រៅ​ហាក់​ចង់​សំដៅ​ឲ្យ​បងធំ YG គឺ​លោក​ Yang Hyun Suk។

ព្រឹក​ថ្ងៃ​ទី​ ១៦ ខែ​កក្កដា​នេះ​ CL​ បាន​បង្ហោះ​រូប​​ឆ្មា​លើ Instagram Story ដោយ​ក្នុង​រូប​ ឆ្មា​ពាក់​មួក​ដែល​មាន​អក្សរ "ចៅហ្វាយ” ពី​លើ​។ ជាមួយ​គ្នា​នោះ​ នាង​ក៏​បាន​សរសេរ​ប្រយោគ​ខ្លីៗ បង្កប់​នូវ​កន្លែង​ដែល​មាន​ផ្ទៃ​ស ពោល​មិនព្យាយាម​បង្ហាញ​ច្បាស់ៗ​នោះទេ។

​ប្រយោគ​ដែល​ CL បាន​សរសេរ​នោះ​មាន​ ៣​ឃ្លា គឺ៖ "អ្នក​ដូច​ជា​លេង​សើច​ពេក​ហើយ”, “ធ្វើទៅ (សូមអញ្ជើញ)” និង​ "ចង់​ធ្វើ​អីធ្វើ​ទៅ”។

តាម​រយៈ​អ្វី​ដែល​បាន​បង្ហាញ​នេះ​ អ្នក​គាំទ្រ​ភាគ​ច្រើន​បំផុត​ គិត​ថា​ CL ពិតជាចង់​សំដៅ​ដល់​ Yang Hyun Suk ប្រាកដ។ ពិត​ណាស់ ទាក់ទង​នឹង​បញ្ហា​កុងត្រា​របស់​តារា​ស្រី​រូបនេះ​ ជាមួយ​ផលិតកម្ម YG នៅ​តែ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ រហូត​អ្នក​គាំទ្រ​មួយ​ចំនួន​សំណូម​ពរ​ឲ្យ​នាង​ ដើរ​ចេញ​ពី​ផលិត​តែ​ម្ដង​ទៅ៕


ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី