ចិនមានចេតនាបង្កើតរោងចក្រអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅកម្ពុជា

  • 2018-07-16 02:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ជំនួប​ពិភាក្សា​រវាង​ រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ និង​ប្រតិភូ​ធុរជន​មក​ពី​ខេត្ត​សៀងហៃ​ ក្រុមអ្នកវិនិយោគចិនបាន​បង្ហាញ​ចេតនា​​បង្កើតរោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ និង​ប្រព័ន្ធ​ផ្កាយ​រណប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​ និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី និង​ទូរគមនាគមន៍ ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​។​​​​

លោក Liang Shan អនុប្រធាន​ក្រុមហ៊ុន​ Shanghai Electronic Communication Technology បាន​ប្រាប់ពី​ សាវតា​ក្រុមហ៊ុន​ឯកទេស​ខាង​​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

លោកឲ្យដឹងថា​ លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្កាយ​រណប​នេះ​ អាច​ចាប់​រូបភាព​ និង​បញ្ជូន​ទិន្ន័យ​ឆ្លង​កាត់​ទ្វីប​ និង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។ តំណាង​ក្រុមហ៊ុន​ទាំងពីរ​ បាន​ស្នើសុំ​ក្រសួង​ពាណិជ្ជកម្ម​ ជួយ​គាំទ្រ​គម្រោង​វិនិយោគ​នេះ ​ដើម្បី​បង្កើន​ទំហំ​វិនិយោគ​រវាង​ខេត្ត​សៀងហៃ និង​ប្រទេស​កម្ពុជា។

ឆ្លើយ​តប​នឹង​បំណង​នេះ ​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​គាំទ្រ និង​​សន្យា​ជួយ​សម្រប​សម្រួល​​គម្រោង​ទាំងនេះ​ ឲ្យ​លេច​រូប​រាង។ ​​ឯកឧត្តម​ស្នើ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ទាំងពីរ ធ្វើការសិក្សា​អំពី​លក្ខណៈ​ភូមិសាស្ត្រនៃប្រទេសកម្ពុជា និង​សក្តានុពល​អតិថិជន​ឲ្យ​បាន​ច្បាស់​ ដើម្បី​រៀបចំ​សំណើវិនិយោគផ្លូវការ ៕

ចុចអានបន្ត៖

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទពេញនិយម