រឿង​ សារ័ត្ន​ ប្រាប់​មូលហេតុ​ប្រកួត​មិន​បាន​ល្អ​ រហូតអាជ្ញាកណ្ដាលព្រមានកាលពីថ្ងៃសៅរ៍

  • 2018-07-16 02:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ថ្មីថ្មោង​របស់​ ឆត្រ​យោង​ ៩១១​ រឿង​ សារ័ត្ន​ មូលហេតុ​ដែល​ប្រកួត​មិន​បាន​ល្អ​នា​ជំនួប​មិត្តភាព​ជា​មួយ​ថៃ​ រហូត​អាជ្ញាកណ្ដាល​ព្រមាន​នោះ​ គឺ​ដោយ​សារ​ទម្ងន់​របស់​ខ្លួន​ឡើង​ខ្លាំង​ពេក​ ដូច្នេះ​វ៉ៃ​មិន​ចេញ។​

រឿង សារ័ត្ន(ក្រហម)

រឿង​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ រូប​គេ​ឡើង​ទម្ងន់​ខ្លាំង​មែនទែន​ ពោល​រហូត​ទៅ​ដល់​ ជាង​ ៦៨​គីឡូក្រាម​ ដែល​កត្តា​នេះ​ហើយ​ ធ្វើ​ឲ្យ​រាងកាយ​របស់​គេ​ស្ពឹក​វ៉ៃ​មិន​ចេញ​ គាំ​ៗ​បើ​ទោះ​ជា​ចិត្ត​ចង់​ចេញ​ក្បាច់​ប៉ុន្តែ​មិន​អាច​ចេញ​បាន។​

រឿង សារ័ត្ន(ក្រហម)

កូន​សិស្ស​លោក​គ្រូ​ ហង្ស​ ស៊ឺន​ ខាង​លើ​បន្ត​ថា​ កាល​ដែល​វ៉ៃ​ទម្ងន់​ធ្ងន់​ពេក​មិន​ជា​ល្អ​សម្រាប់​គេ​នោះ​ទេ​ ព្រោះ​ទម្ងន់​៦៧​គីឡូក្រាម​ នេះ​សំបូរ​កីឡាករ​ល្អ​ៗ​ កីឡាករ​ភាគច្រើន​សំបូរ​បទ​ពិសោធ​ ខណៈ​រូប​គេ​នៅ​ស្ទើរ​បទ​ពិសោធ​ ហើយ​ទើប​និង​ឡើង​ប៉ុណ្ណោះ។​

អ្នក​ប្រដាល់​ឆ្នើម​ម្នាក់​មក​ពី​ ៩១១​ បន្ថែម​ថា​ បន្ទាប់​ពី​ប្រកួត​នេះ​ទៅ​ គេ​នឹង​ខំប្រឹង​ថែ​រក្សា​ទម្ងន់​ឡើង​វិញ​ ពោល​ត្រូវ​ខំ​ហ្វឹកហាត់​ទម្លាក់​ទម្ងន់​មក​វ៉ៃ​ត្រឹម​ ៦៥គីឡូក្រាម​ វា​សម​និង​សមត្ថភាព​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន។​

រឿង សារ័ត្ន(ក្រហម)

រំលឹក​ដែរ​ថា​ កីឡាករ​ រឿង​ សារ័ត្ន​ ជា​អ្នក​ប្រដាល់​ស្រករក្រោយ​ម្នាក់​ដែល​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​កីឡា​មួយ​នេះ​ គេ​ឃើញ​ជើង​ខ្លាំង​ខាង​លើ​ភាព​ច្រើន​ប្រកួត​ជា​គូ​មិត្តភាព​អន្តរជាតិ​ ឬ​ជា​គូ​ពិសេស​នា​ពេល​កន្លង​មក។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ ត្រូវ​អាជ្ញាកណ្ដាល​ព្រមាន​នៅ​សង្វៀន​ TV5​ ជា​មួយ​កីឡាករ​ថៃ​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី១៤​ ខែ​កក្កដា​ ២០១៨​ ជា​លទ្ធផល​ចុង​ក្រោយ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ ពួកគេ​ប្រកួត​លើ​ទម្ងន់​ ៦៧​គីឡូក្រាម៕​

វីដេអូប្រកួត៖​

អត្ថបទ៖ នួន ស៊ីណា​