ហេតុផល ឈឹម សក្កដា មិនបង្ហាញភាពផ្អែមល្ហែមជាមួយ ពេជ្រ សោភា ដូចពេលមុន

  • 2018-07-16 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​​​​ ឈឹម សក្កដា និង ពេជ្រ សោភា តែង​តែ​​បញ្ចេញ​សកម្ម​ភាព​ផ្អែម​ល្ហែម​ជា​មួយ​គ្នា នៅ​លើ​​​ទំព័រ​ហ្វេស​ប៊ុក​ជា​រឿយៗ​​ពុំ​សូវ​លុះ​ពេល​ឡើយ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​​​បែរ​ជា​ផ្លាស់​ប្ដូរ​ខុស​ប្លែក​ពី​ពេល​មុន​ទៅ​វិញ។

ការ​ផ្លាស់​​ប្ដូរ​​មិន​សូវ​បង្ហោះ​រូប​ភាព​ផ្អែមល្ហែម​នៅ​លើ​ហ្វេស​ប៊ុក​ដូច​ពេល​មុន​ ​ដោយ​សារ​តែ​​អ្នក​ទាំង​ពីរ​មិន​ចង់​ឲ្យ​​​ហ្វេនៗ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​ការ​ធុញទ្រាន់​ នូវ​សកម្មភាព​ដដែល​​ៗ​ ។ ហេតុ​នេះ​​ហើយ​ទោះ​បី​ជា​មាន​ពេល​វេលា​ជួប​ជុំ​គ្នា​ក៏​លោក​ ឈប់​បង្ហាញ​ឲ្យ​មហា​ជន​បាន​ដឹង​ជា​សាធារណៈ​ដែរ។ ឈឹម សក្កដា​ និយយា។

បន្ថែម​ពី​នេះ ឈឹម សក្កដា សុំ​បញ្ជាក់​ទៅ​កាន់​​​​អ្នក​គាំទ្រ​ថា រវាង​​ខ្លួន​ និង​ ពេជ្រ សោភា នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​​ជា​មួយ​គ្នា​ជា​និច្ច​ មិន​មាន​អ្វី​ខុស​ប្លែក​នោះ​ទេ។ ដូច្នេះ​សូម​កុំ​យល់​ច្រឡំ​ថា​ លោក​ និង​នាង បែក​បាក់​គ្នា​ទើប​មិន​​បង្ហាញ​សកម្មភាព​ផ្អែម​ល្ហែម​ដូច​កាល​ផ្ដើម​ស្នេហ៍​គ្រា​ដំបូង។

រូបថត៖ពី FB ពេជ្រ សោភា

​​មួយ​វិញ​ទៀត​អំឡុង​ពេល​នេះ​ លោក និង ពេជ្រ សោភា មាន​ការ​ងារ​សិល្បៈ​ត្រូវ​បំពេញ​រៀង​ៗ​ខ្លួន​ទើប​​ម្នាក់ៗ​​​​គ្មាន​ពេល​វេលា​ក្នុង​ការ​ណាត់​​ជួប​គ្នា។ ទោះ​បី​ជា​មិន​បាន​ជួប​គ្នា​តែ​ការ​សួរ​សុខ​ទុក្ខ​ និង​បារម្ភ​ពី​គ្នា​នៅ​តែ​មាន​ជានិច្ច​ពិសេស​តាម​រយៈ​ហ្វេស​ប៊ុក៕

ចុចអាន៖ទីបំផុត​ ឈឹម សក្កដា កំណត់​ថ្ងៃ​រៀបការ​ជាមួយ​ ពេជ្រ សោភា(វីដេអូ)​ ​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម