“Hotel Transylvania 3” និង "Skyscraper” សុទ្ធ​តែ​រក​ចំណូល​បាន​តិច​ខ្លាំង​សប្ដាហ៍​ដំបូង Box Office

  • 2018-07-16 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ចុង​សប្ដាហ៍​នេះ​ ភាពយន្ត​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ នៅ​លើ​តារាង​ Box Office គឺ​ភាពយន្ត​ "Hotel Transylvania 3” រក​ចំណូល​បាន​តែ ៤៤,១​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ គឺ​ក្រោម​៥០​លាន​ដុល្លារ​ ក្នុង​សប្ដាហ៍​ដំបូង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំណូល​នេះ​គឺ​សម​រម្យ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង "Hotel Transylvania” វគ្គ​ដំបូង​និង​ទី​២​ គឺ​សុទ្ធ​តែ​រក​ចំណូល​បាន​ខ្ទង់​ ៤០​លាន​ដុល្លារ​ដូច​គ្នា​ចំពោះ​សប្ដាហ៍​ដំបូង។

ភាពយន្ត "Hotel Transylvania 3: Summer Vacation"
ភាពយន្ត "Skyscraper"

ចំណែក​ឯ​ភាពយន្ត "Skyscraper” វិញ​គឺ​ពិត​ជា​រក​ចំណូល​បាន​តិច​ខ្លាំង​ជាង​គេ​រំពឹង​ទុក ដោយ​មាន​លទ្ធ​ភាព​រក​ចំណូល​បាន​តែ ២៥,៥​លាន​ដុល្លារ ខណៈ​ដែល​ដើម​ទុន​ចំណាយ​សម្រាប់​ផលិត​ភាពយន្ត​នេះ​គឺ​អស់​ដល់​ទៅ ១២៥​លាន​ដុល្លារ។ នេះ​បាន​ធ្វើ​ឲ្យ "Skyscraper” ក្លាយ​ជា​ភាពយន្ត​មួយ​របស់​ Dwayne Johnson ដែល​រក​ចំណូល​នៅ​សប្ដាហ៍​ដំបូង​តិច​ខ្លាំង គឺ​តិច​ជាង​រឿង "Baywatch” កាល​ពី​ឆ្នាំ​មុន​ទៅ​ទៀត។

ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០​​លើ​តារាង Box Office៖

១០. Ocean's Eight ប្រាក់​ចំណូល​ ២,៩​លាន​ដុល្លារ

៩. Uncle Drew ប្រាក់​ចំណូល ៣,២​លាន​ដុល្លារ

៨. Sicario: Day of the Soldado ប្រាក់​ចំណូល ៣,៩​លាន​ដុល្លារ

៧. Sorry to Bother You ប្រាក់​ចំណូល ៤,៣លាន​ដុល្លារ

៦. The First Purge ប្រាក់​ចំណូល ៩,១​លាន​ដុល្លារ

៥. Jurassic World: Fallen Kingdom ប្រាក់​ចំណូល ១៥,៥​លាន​ដុល្លារ

៤. Incredibles 2 ប្រាក់​ចំណូល ១៦,២​លាន​ដុល្លារ

៣. Skyscraper ប្រាក់​ចំណូល ២៥,៥​លាន​ដុល្លារ

២. Ant-Man and the Wasp ប្រាក់​ចំណូល​ ២៨,៨​លាន​ដុល្លារ

១. Hotel Transylvania 3: Summer Vacation ប្រាក់​ចំណូល ៤៤,​១​លាន​ដុល្លារ

បណ្ដា​ Trailers ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម