AFF Futsal៖ ក្រុម កំចាយ​មា កម្ពុជា​ត្រូវ​តតាំង​ជាមួយ MIC ​របស់​មីយ៉ាន់ម៉ា ​ម៉ោង​១១​កន្លះ​នេះ

  • 2018-07-16 03:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តំណាង​កម្ពុជា សសយក កំចាយមា ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម MIC ​របស់​មីយ៉ាន់ម៉ា ​នៅ​ម៉ោង​១១:៣០​នាទី​បន្តិច​ទៀត​នេះ ​ក្នុង​ពាន​រង្វាន់ 2018 AFF Futsal Club Championship ។

រូបភាព៖ Futsal cambodia

នេះ​ជា​ប្រកួត​ទី​២​របស់​ក្រុម​កម្ពុជា​ហើយ ​ដោយ​ប្រកួត​បើក​ឆាក​កន្លង​ទៅ ​កំចាយមា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ខ្លាំង​អូស្ត្រាលី East Coast Heat ​ក្នុង​លទ្ធផល ៨-០។ កំចាយមា ​ជា​ក្រុម​ចំណូល​ថ្មី​ដែល​បាន​ឱកាស​ទៅ​លេង​នៅ​ពាន​រង្វាន់​កម្រិត​តំបន់​អាស៊ាន​ខាង​លើ​នេះ។ លទ្ធផល ​ចាញ់​ឈ្នះ​មិនមែន​ជា​រឿង​ដែល​សំខាន់​ខ្លាំង​សម្រាប់​ក្រុម​កម្ពុជា​ថ្មី​មួយ​នេះ​ទេ ត្បិត​អី​ពួកគេ​ទើប​បង្កើត​ឡើង​និង​ឈាន​ជើង​​ទៅ​លេង​ពាន​រង្វាន់​ក្រៅ​ស្រុក​ជា​លើក​ដំបូង។

ប្រសិន​បើ​កម្ពុជា​បរាជ័យ​ក្នុង​ការ​ប្រកួត​ទី​២​នេះ​ទៀត ​នោះ​ឱកាស​បាន​ឡើង​ទៅ​វគ្គ​បន្ដ​អស់​ត្រឹម​នេះ​ហើយ។ ​ក្រុម កំចាយមា ​ស្ថិត​នៅ​ពូល A ​ជាមួយ​៣​ក្រុម​ផ្សេង​ទៀត គឺ East Coast Heat ​អូស្ត្រាលី ​ក្រុម MIC ​របស់​មីយ៉ាន់ម៉ា ​និង​ក្រុម ​Arbisyam ​របស់​ប្រ៊ុយណេ។ ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​របស់​​ក្រុម​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ Arbisyamរបស់​ប្រ៊ុយណេ ​​ដែល​ប្រកួត​បើក​ឆាក​ចាញ់​ក្រុម MIC ​មីយ៉ាន់ម៉ា ​ក្នុង​លទ្ធផល ៩-០៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម