គ្រោះធម្មជាតិថ្មីមួយនៅជប៉ុន សម្លាប់មនុស្ស៨ នាក់ និងបញ្ជូនទៅពេទ្យរាប់ពាន់នាក់

  • 2018-07-16 03:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់ មាន​មនុស្ស ៨នាក់​បាន​ស្លាប់ និង ១ ៥០០ នាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រោយ​ជួប​ប្រទះ​រលក​កម្ដៅ​កាល​ពី​ថ្ងៃ​សៅរ៍​។

យោង​តាម​អាជ្ញាធរ​ជប៉ុន​ឲ្យ​ដឹង​ថា ការ​ស្លាប់​នេះ បាន​កើតឡើង​នៅ​ក្នុង​អាណា​ខេត្ត​ជប៉ុន​ទាំង ៦​រួម​មាន ៖ Toyama, Shizuoka, Tottori, Hiroshima, Oita និង Kumamoto ដែល​អាកាសធាតុ​ឡើង​ក្ដៅ​ខ្លាំង​រហូតដល់ ៣៣,៥ អង្សា និង ៣៧,៤​អង្សា។ ចំណែក​ឯ​អាណា​ខេត្ត ៣​ទៀត​ដូច​ជា Kyoto, Gifu និង Mie កម្ដៅ​ឡើង​ខ្លាំង​បំផុត​រហូត​ដល់ ៣៨ អង្សា។ លើស​ពី​នេះ​ទៀត ភ្នាក់​ងារ​អាកាសធាតុ​ជប៉ុន បាន​ចេញ​សេចក្ដី​ព្រមាន​ថា​អាកាសធាតុ​អាច​នឹង​បន្ដ​ក្តៅ​រហូត​ពេញ​មួយ​សប្ដាហ៍​នេះ។

គួរ​ឲ្យ​ដឹង​ថា រលក​កម្ដៅ​នេះ បាន​កើត​ឡើង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពេល​​ដែល​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​ដ៏​អាក្រក់​នៅ​ភាគ​ខាង​លិច​ប្រទេស បាន​សម្លាប់​មនុស្ស​ជាង ២០០ នាក់​កាល​ពី​ថ្ងៃ​ទី ៧ កក្កដា​កន្លង​ទៅ​ថ្មី​ៗ​នេះ៕

ចុចអាន ៖

ប្រភព៖ Japantimes   ប្រែសម្រួល ៖ រ័ត្ន