នាំ​ផលិតផល​ខ្លួន​ចូល​ម្ដង Vicky ធ្វើ​ពិធី​ជប់​លៀង​​មួយ​អស់ដៃ ហៅ​តារា​ខ្មែរ​ច្រើន​នាក់​ចូល​រួម

  • 2018-07-16 06:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​​ប្រកាស​នាំ​យក​ផលិតផល​ Liv White Diamond របស់​ខ្លួន​មក​វាយ​លុក​ទីផ្សារ​កម្ពុជា​ តារា​សម្ដែង​ជើង​ចាស់​ថៃ Sunisa Vicky Jett បាន​ធ្វើ​ពិធី​ជប់​លៀង​សម្ពោធ​យ៉ាង​ធំ​មួយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដោយ​អញ្ជើញ​សិល្បករ​ខ្មែរ​ច្រើន​ចូល​រួម។

តារា​ខ្មែរ​ដែល​បាន​ចូល​រួម​មាន​ដូចជា កញ្ញា ប្រាសាទ ដាវីន អ្នក​នាង ភិន សុដាលីស ចោម កណ្ណិកា លោក អេឡិច ហ្សូរ៉ា និង​ម៉ូដែល​ក្មេងៗ​ស្អាតៗ​ជា​ច្រើន​នាក់​ទៀត។ សិល្បករ​ សិល្បការិនី​ទាំង​អស់​សុទ្ធ​ប្រើ​សម្លៀកបំពាក់​ពណ៌​ស និង​ទឹកប្រាក់ យ៉ាង​សក្ដិសមទៅ​នឹង​ការ​ស្វាគមន៍​ផលិតផល​ផ្សំ​ពី​ពេជ្រ​នេះ។

Vicky បាន​ឲ្យ​ដឹង​ថា ផលិតផល​ Liv White Diamond ដែល​ខ្លួន​ និង​ស្វាមី​បាន​បង្កើត​ឡើង​ នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កំណើត​ខ្លួន​អស់​រយៈ​ពេល​ ៣ ឆ្នាំ​មក​ហើយ ។ ដោយ​យល់​ថា​កម្ពុជា​ជា​ប្រទេស​ជិត​ខាង និង​​ប្រជាជន​មាន​ស្ថានភាព​ស្បែក​ប្រហែល​គ្នា ទើប​អ្នក​នាង​សម្រេច​ចិត្ត​ថា​យក​​ប្រទេស​នេះ​​ ជា​ប្រទេស​បន្ទាប់​ដើម្បី​ដាក់​លក់​ផលិតផល​ខ្លួន ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ស្បែក​របស់​អតិថិជន។

តារា​ថៃ​ដដែល​បន្ថែម​ថា មនុស្ស​គ្រប់​វ័យ​អាច​សាកល្បង​បាន ដោយ​ធានា​ ១០០ ភាគរយ​ថា Liv White Diamond ត្រូវ​បាន​ផលិត​ឡើង​ដោយ​ធាតុ​ផ្សំ​ពី​ធម្មជាតិ​ពិតៗ មិន​ធ្វើ​ឲ្យ​ខូច​ស្បែក និង​ល្អ​ខ្លាំង​សម្រាប់​អ្នក​ឧស្សាហ៍​ Make Up​ ពិសេស​អាច​ប្រើ​បាន​ទាំង​បុរស នារី និង​អ្នក​មាន​ផ្ទៃ​ពោះ​​។

កម្ពុជា​ ជា​ប្រទេស​ទី​ ៤​ បន្ទាប់​ពី ថៃ​ ចិន​ ភូមា ដែល​បាន​នាំ​ចូល​ផលិតផល​នេះ ដោយ​បច្ចុប្បន្ន​ Liv White Diamond មាន​ ៤​ ប្រភេទ​គឺ គ្រីម​លាប​មុខ LIV White Diamond Cream ម្ស៉ៅ​ផាត់ ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ DD Cream។

អ្នក​គាំទ្រ​អាច​ទាក់ទង​ទិញ​តាម​លេខ 012 260 212, 095 20 20 19 និង​ 070 995 666 ឬ​ចូល​ទៅ​ទំព័រ​ Facebook Liv White Diamond Cambodia ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម៕

អត្ថបទ៖ សុខណា