Never Care ប៉ះ​ The Infinity រក​កៅអី​ផ្តាច់​ព្រ័ត្រ​ តែ​៤​ក្រុម​ស្ថិត​ក្នុង​វគ្គ​ Semi-Final

  • 2018-07-16 04:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ល្បី​ឈ្មោះ​ច្រើន​ឆ្នាំ​ Never Care ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ The Infinity ​ដើម្បី​ស្វែង​រក​កៅអី​មួយ​​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​៤​ក្រុម​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​​នៃ​ផ្នែក​ B នៅ​​ឡើយ​ពាន​រង្វាន់​ AK2 Summer Tournament 2018។

តារាង​រូប​មន្ត​ប្រកួត

ផ្នែក​ A ពេល​នេះ​រក​ឃើញ​​២​ក្រុម​ចុង​ក្រោយ​ហើយ​គឺ​ The Infinity ​បន្ទាប់​ពី​ឈ្នះ​យក​ឈ្នះ​ក្រុម​ The Five Miracle និង​ក្រុម​ខ្លាំង​ប្រចាំ​ប្រទេស​ Never Care បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ Vigorously។ ដូច្នេះ​​ក្រុម​ The Infinity ត្រូវ​ប៉ះ​​​ Never Care ដើម្បី​រក​១​ក្រុម​ឡើង​ទៅ​ឈរ​ចាំ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ទោះ​បី​យ៉ាង​ណា​ ក្នុង​ចំណោម​ The Infinity និង​ Never Care បើ​ក្រុម​ណា​មួយ​ចាញ់​ក៏​មិន​ទាន់ ​អស់​ឱកាស​ដែរ។ ក្រុម​ចាញ់​នោះ​​ត្រូវ​ធ្លាក់​ទៅ​​​ប្រកួត​​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ក្រុម​ផ្នែក​ B។

ផ្នែក​ B ពេល​នេះ​​រក​បាន​៤​ក្រុម​ហើយ​គឺ​ Vigously, Ortchesklach, The Five Miracle និង​ Increadible Gameing។ ​ប្រកួត​បន្ទាប់​ ក្រុម Vigously ជួប​ Ortchesklach និង​ក្រុម​ The Five Miracle ប៉ះ​​ Increadible Gameing។ ​ក្រុម​ចាញ់​ត្រូវ​អស់​ឱកាស​ ហើយ​ក្រុម​ឈ្នះ​២​ត្រូវ​ប្រកួត​គ្នា​បន្ត​ទៀត​ដើម្បី​រក​១​ក្រុម​ឡើង​ទៅ​ជួប​ក្រុម​ណា​មួយ​ដែល​ធ្លាក់​ពី​ផ្នែក​ A ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ស្វែង​រក​ក្រុម​ជើង​ឯក។

​​​ចុង​សប្តាហ៍​នេះ​​​គឺ​ជា​ការ​ប្រកួត​បញ្ចប់​ហើយ​។ ចាំ​មើល​​ក្រុម​ណា​លើក​ពាន? ព្រឹត្តិការណ៍​នេះ​ក៏​ជា​ផ្នែក​ជួយ​បង្កើន​សមត្ថភាព​​កីឡាករ​អេឡិចត្រូនិក​លើ​វិញ្ញាសា​ AK2 មុន​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​មក​ដល់​ និង​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ MATIC ដើម​ឆ្នាំ​២០១៩៕​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម