ផ្ទុះ​មតិ​រិះគន់ ភ្លៀង​មួយ​មេ​​ធំ​​ឆ័ត្រ​មាន​តែ​១​សម្រាប់ Putin ខណៈ​អ្នក​ផ្សេង​ទទឹក​ជោក

  • 2018-07-16 07:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ប្រធានាធិបតី​រុស្សី Vladimir Putin ​ឈរ​បំពាក់​មេដាយ​​យ៉ាង​រីករាយ​ក្រោម​ដំបូល​ឆ័ត្រ ខណៈ​ប្រធានាធិបតី​បារាំង​និង​នាយករដ្ឋមន្ត្រី​​ក្រូអាត​ឈរ​ក្បែរ​នោះ​គ្មាន​អ្វី​បិទបាំង​ទទឹក​ភ្លៀង​ជោក​​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ខ្លាំង។

ក្រោយ​បញ្ចប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup ដោយ​បារាំង​ឈ្នះ​ក្រូអាត ៤-២ មេ​ដឹកនាំ​ៗ​នៃ​ប្រទេស​​ដែល​ពាក់ព័ន្ធ​​ដូចជា​​ ប្រធានាធិបតី​រុស្សី Vladimir Puti, លោក  Emmanuel Macron (ប្រធានាធិបតី​បារាំង) អ្នក​ស្រី Kolinda Grabar-Kitarovic  (នាយករដ្ឋមន្ត្រី​​ក្រូអាត) និង​លោក Gianni Infantino (ប្រធាន FIFA) បាន​ឡើង​មក​បំពាក់​មេដាយ​ដល់​​ក្រុម​ជើង​ឯក​និង​ជើង​ឯករង។

ជា​រឿង​ចៃដន្យ​ពេល​ពិធី​ចាប់​ផ្ដើម​ស្រាប់​តែ​មាន​មាន​ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​ចុះ​មក។ ភ្លាម​នោះ​មាន​តែ​លោក Putin ម្នាក់​គត់​ដែល​​ត្រូវ​អង្គរក្ស​យក​ឆ័ត្រ​មក​បាំង​ភ្លៀង ខណៈ​អ្នក​ផ្សេង​ឈរ​ហាល​ភ្លៀង​ទាំង​អស់។ មួយ​សន្ទុះ​ធំ​​ទើប​មាន​អង្គរក្ស​​ផ្សេង​ៗ​​យក​ឆ័ត្រ​មក​បាំង​ឲ្យ​មេដឹក​នាំ​ដទៃ។

ទង្វើ​នេះ​ធ្វើ​ឲ្យ​ផ្ទុះ​ពាក្យ​រិះគន់​ជា​ច្រើន​លើ​បណ្ដាញ​សង្គម ដោយ​​បុរស​ម្នាក់​សរសេរ​​ថា៖ "មាន​តែ Putin​ម្នាក់​​ទទួល​បាន​ឆ័ត្រ។ ដូច្នេះ Macron និង Kolinda បន្ត​ឈរ​សើម"។ ចំណែក​ស្រ្ដី​ម្នាក់​ផ្សេង​ទៀត​សរសេរ​ថា៖ "ស្វាគមន៍​មក​កាន់​ប្រទេស​រុស្សី មាន​តែ​ Putin ទេ​បាន​មាន​ឆ័ត្រ​បាំង"៕ ​​​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ