បរាជ័យឆ្នាំមុន ម៉ម ពេជ្ជរិទ្ធ បញ្ជាក់​ជំហរប្រឡងបាក់ឌុបជាថ្មី​

  • 2018-07-17 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​អ្នក​ណា​ចង់​ប្រឡង​ធ្លាក់​នោះ​ទេ​ តែ​នេះ​ក៏​ជា​បទ​ពិសោធន៍​មួយ​ដែល​សិស្ស​ប្រលង​ជាប់​គ្មាន​ថ្ងៃ​នឹង​យល់ នេះ​ជា​អារម្មណ៍​មួយ​ដែល​ភ្ញាក់​ក្រញាង ហើយ​ពិចារណា​ឡើង​វិញ​ថា​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ ថា​តើ​អ្នក​បាន​ធ្វើអ្វី​ខ្លះ​បាន​យ៉ាង​ច្បាស់​ដូច​ថ្ងៃ​? នេះ​ជា​ពាក្យ​សម្ដី​របស់ សិល្បករ​តន្ត្រីករ​វ័យក្មេង ម៉ម ពេជ្ជ​រិទ្ធ។

ម៉ម ពេជ្ជ​រិទ្ធ ពេលដើរតាមខេត្តដើម្បីនិពន្ធបទ បុណ្យភូមិ

ជាក់​ស្ដែង ម៉ម ពេជ្ជរិទ្ធ បាន​បំពេញ​កិច្ចការ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ ​ពិសេស​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មីៗ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​គ្រប់​គ្នា​ និង​ការ​កម្សាន្ត​ប្រកប​ដោយ​ចំណេះ​ដឹង​។ បទ​ចម្រៀង​ នីមួយ​ៗ​ ទាម​ទារ​ពេល​វេលា​ និង​អារម្មណ៍​បូក​រួម​នឹង​ការ​ច្នៃប្រឌិត។ ដូចនេះហើយ ទើបធ្វើឱ្យ សិល្បករវ័យក្មេងរូបនេះខកខាន ឬប្រើប្រាស់ពេលវេលារៀនសូត្រមិនបានដិត​ដល់​ ហើយក៏ភ្លាត់ស្នៀត​ប្រឡងធ្លាក់កាលពីឆ្នាំ ២០១៧។

សកម្មភាពសម្តែងបទចម្រៀងរបស់ ម៉ម ពេជ្ជ​រិទ្ធ កាលពីឆ្នាំ ២០១៧

តែ​ក៏​មាន​សិស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ធ្លាក់​ដែរ​ នោះ​អាច​ដោយ​សារ​តែ​ពួក​គាត់​ខ្វះខាត​ក្នុ​ង​គ្រួសារ​ និង​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ទៅ​រៀន​បន្ថែម​ ឬ​ក៏​មក​ពី​បញ្ហា​ណា​មួយ​ស្រាប់​តែ​កើត​ឡើង​ភ្លាម​ពេល​ជិត​ប្រឡង​ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ប្រឡងបាន​ ហើយ​ក៏​ធ្លាក់​ ដូច​នេះ​ហើយ​ទើប​ ម៉ម ពេជ្ជរិទ្ធ លើក​ទឹក​ចិត្ត​ថា​៖ «មិន​ត្រូវ​បោះ​បង់​ជំហាន​នៃ​ការ​ឆ្លង​កាត់ វិទ្យាល័យ​នេះ​ឡើយ​​ បើ​អ្នក​មាន​ឱកាស​ បើ​ងាក​មើល​មក​ក្រោយ​វិញ​ អ្នក​នឹង​អាច​ប្រាប់​ខ្លួន​ឯង​បាន​ថា អ្នក​បាន​ធ្វើ​រឿង​ល្អ​ៗ​ជា​ច្រើន​សម្រាប់​គ្រួសារ​ ក្នុង​ពេល​ដែល​អ្នក​ប្រឡង​ ដូចនេះ​បើ​សិន​ជា​ធ្លាក់​ ក៏​កុំ​អស់​សង្ឃឹម​ ត្រូវ​តែ​ព្យាយាម​ម្តង​ទៀត​»។

ម៉ម ពេជ្ជ​រិទ្ធ

បច្ចុប្បន្ន​ទោះ​ជា​មាន​ការ​មមាញឹក​នឹង​ការងារ​ផលិត​បទ​ចម្រៀង​ថ្មី និង​ការ​ឡើង​សម្ដែង​បទ​ចម្រៀង​​ក្នុង​ក្រុម​ចម្រៀង​ Original​ Small World Small Band ក៏​ពិតមែន តែ ពេជ្ជរិទ្ធ ក៏​ប្រាប់​ដែរ​ថា​ខ្លួន​ឆ្លៀត​ពេល​ដែល​អាច​ធ្វើ​បាន​ដើម្បី​រៀន​ត្រៀម​ដោយ​ខ្លួន​ឯង និង​មាន​គ្រូ​មក​បង្រៀន​បង្រៀន​បន្ថែម​ ដើម្បី​ត្រៀម​ប្រឡងជា​លើក​ទី​ ២​នេះ​៕

រីករាយទស្សនាបទចម្រៀងរបស់ ម៉ម ពេជ្ជ​រិទ្ធ ខាងក្រោម៖

អត្ថបទ៖ Sunny