ណែនាំ​ឲ្យ​ស្គាល់ជើង​ខ្លាំង​ហ្គេម ១០ រូប​ កំពុង​ល្បី​ពេញ​ YouTube

  • 2018-07-17 02:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គេ​សង្កេត​ឃើញ​វិស័យ​ហ្គេម​លើ​បណ្តាញ​សង្គម​ហាក់​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ Gamer ជើង​ខ្លាំង​ឆ្លៀត​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​ពី​ហ្គេមៗ​ថ្មី ក៏​ដូច​ជា​ដំណើរការ​នៃ​ការ​លេង​ទៅ​កាន់​ប្រិយមិត្ត​របស់​ខ្លួន​រាប់​លាន​នាក់ រហូត​ខ្លះ​ទទួល​បាន​ចំណូល​ខ្ទង់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ។

១១.TheWillyrex:

  • ចំនួន Subscribers: ១៤,២ លាន​នាក់

បុរស​វ័យ ២៤ ឆ្នាំ​ឲ្យ​ឈ្មោះ Guillermo Diaz មាន​ដើម​កំណើត​ក្នុង​ប្រទេស​អេស្ប៉ាញ បាន​ក្លាយ​ជា Gamer មាន​ឈ្មោះ​ល្បី​មួយ​រូប​លើ YouTube តាម​រយៈ​ការ​បង្ហោះ​វីដេអូ​ហ្គេម Minecraft របស់​ខ្លួន ដោយ​ចំណូល​ចិត្ត​នេះ​បាន​ជំរុញ​ឲ្យ​លោក​បង្ហោះ​វីដេអូ​ជា​រៀងរាល់​ថ្ងៃ តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ។

១០.Rezendeevil:

  • ចំនួន Subscribers: ១៧,៩ លាន​នាក់

បុរស​វ័យ ២១ សញ្ជាតិ​ប្រេសីល បាន​ឈ្នះ​ពាន​រង្វាន់ Nickelodeo Brazil Kids' Choice Award កាល​ពី​ឆ្នាំ ២០១៦ និង Trengdy Guy នា​ឆ្នាំ ២០១៧។ លោក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា​ជើង​ខ្លាំង​ហ្គេម Minecraft និង Resident Evil មួយ​រូប​ផង​ដែរ។

៩.DanTMD:

  • ចំនួន Subscribers: ១៩,៥ លាន​នាក់

  • ចំណូល​ក្នុង​ឆ្នាំ ២០១៧: ១៦,៥ លាន​ដុល្លារ

អ្នក​លេង​ហ្គេម​អាជីព​ក្នុង​ចក្រភព​អង់គ្លេស Daniel Middleton ដំបូង​ឡើយ​ត្រូវ​បាន​ស្គាល់​ថា The Diamond Micnecraft ព្រោះ​ធ្លាប់​ជា​អ្នក​ចូលចិត្ត​លេង Minecraft ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ​បន្ទាប់​ពី​លោក​ល្បីល្បាញ​ខ្លាំង ក៏​ផ្តើម​បង្កើត Online Store មួយ សម្រាប់​លក់​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ប្រិយមិត្ត​អ្នក​គាំទ្រ។ ក្នុង​ឆ្នាំ ២០១៧ ជាប់​ក្នុង​លំដាប់​តារា​លើ YouTube ដែល​ទទួល​បាន​ចំណូល​ច្រើន​បំផុត។

៨.Jacksepticeye:

  • ចំនួន Subscribers: ១៩,៦ លាន​នាក់

បុរស​មក​ពី​អៀរឡ់ង​ឲ្យ​ឈ្មោះ Sean William McLoughlin ជា​អ្នក​មាន​ឥទ្ធិពល​មួយ​រូប បន្ទាប់​ពី​បុគ្គល​ល្បី PewDiePie បាន Mention ឈ្មោះ​របស់​លោក ក្នុង​វីដេអូ​មួយ​លើ YouTube។

៧.Markiplier:

  • ចំនួន Subscribers: ២១ លាន​នាក់

  • ចំណូល​ក្នុង​​ឆ្នាំ ២០១៧: ១២,៥ លាន​ដុល្លារ

លោក Mark Fishbach ជាប់​ជា​តារា​ YouTuber ទទួល​ចំណូល​ច្រើន​បំផុត​លំដាប់​ទី ៤ នា​ឆ្នាំ ២០១៧។ ត្រូវ​បាន​គេ​ស្គាល់​ជា​តារា​ពូកែ​លេង​ទឹក​មុខ​មួយ​រូប ក្នុង​វីដេអូ​ហ្គេម​បែប​កំប្លែង។

៦.Vegetta777:

  • ចំនួន Subscribers: ២៣ លាន​នាក់

កើត​ក្នុង​ទឹក​ដី​អេស្ប៉ាញ លោក Samuel de Luque Batuecas ជា​ជើង​ខ្លាំង​ខាង​ហ្គេម Minecraft បន្សំ​នឹង​ការ​លេង​ហ្គេម​ល្បី​ផ្សេង​ទៀត​ដូច​ជា Grand Theft Auto, Rainbow Six និង Resident Evil។

៥.VanossGaming:

  • ចំនួន Subscribers: ២៣,១ លាន​នាក់

  • ចំណូល​ក្នុង​ឆ្នាំ ២០១៧: ១៥,៥ លាន​ដុល្លារ

បុរស​សញ្ជាតិ​កាណាដា Evan Fong ជាប់​ជា​ YouTuber លំដាប់​ទី ២ ទទួល​បាន​ចំណូល​ច្រើន​បំផុត​កាល​ពី​ឆ្នាំ​ទៅ។ ក្រៅ​ពី​ភាព​ត្លុក លោក Fong ក៏​បង្កើត​នូវ​ប្រភេទ​វីដេអូ​មាន​ចលនា (Animated) សរុប​មាន​អ្នក​ទស្សនា​ជាង ៦០ លាន​ដង នៃ​វីដេអូ​សរុប​ទាំង ៣០។

៤.JuegaGerman:

  • ចំនួន Subscribers: ២៧,៤ លាន​នាក់

ជា​តារា​ល្បី​ឈ្មោះ​បំផុត​លើ YouTube ប្រចាំ​ប៉ែក​អាមេរិក​ឡាទីន ដោយ​ដើរ​តួ​ទាំង​ជា​តារា​កំប្លែង, អ្នក​លេង​ហ្គេម និង​អ្នក​សម្ែង ហើយ​ក៏​ជា​សមាជិក​នៃ​ក្រុម​តន្រ្តី Pop Rock ឲ្យ​ឈ្មោះ Chilean ថែម​ទៀត​ផង។

៣.Fernanfloo:

  • ចំនួន Subscribers: ២៨,៥ លាន​នាក់

លោក Luis Fernando Flores ក៏​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​វិស័យ​ហ្គេម ប៉ុន្តែ​លោក​លេង​បែប​ចម្រុះ រហូត​ឈាន​ដល់​ការ​បង្កើត​ហ្គេម​មួយ​ឲ្យ​ឈ្មោះ Fernanfloo សម្រាប់​ទាញ​យក​ថែម​ទៀត​ផង។

២.ElRubiusOMG:

  • ចំនួន Subscribers: ៣០,១ លាន​នាក់

ជា YouTuber សញ្ជាតិ​អេស្ប៉ាញ​លេង​គ្រប់​ប្រភេទ​នៃ​ហ្គេម​តាំង​ពី​ហ្គេម​បែប​ព្រឺព្រួច​ឡើង​ទៅ ប៉ុន្តែ​លោក​ក៏​មាន​វីដេអូ Vlogs សម្រាប់​បង្ហាញ​កាន់​តែ​លំអិត​ពី​ដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ទៀត​ផង​ដែរ។

១.PewDiePie:

  • ចំនួន Subscribers: ៦៤ លាន​នាក់
  • ចំណូល​ក្នុង​ឆ្នាំ ២០១៧: ១២ លាន​ដុល្លារ

ឈ្មោះ​ពិត Felix Arvid Ulf Kjellberg ជាប់​ជា​តារា YouTube លំដាប់​ទី ៦ ទទួល​ចំណូល​ក្រាស់​បំផុត ប៉ុន្តែ​ជា Gamer ដែល​មាន Subscribers ច្រើន​បំផុត​ដល់​ទៅ​ជាង ៦០ លាន​នាក់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម