មក​ដឹង​ពី​កាល​វិភាគ​របស់ Ronaldo នៅ​អ៊ីតាលី​ថ្ងៃ​នេះ

  • 2018-07-16 12:03:51
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​ថ្ងៃ​នេះ បាន​ដាក់​ជើង​ជាន់​ដី​អ៊ីតាលី​ហើយ ដើម្បី​មក​ត្រៀម​ចូល​រួម​ផ្លូវ​ការ​ជាមួយ Juventus ក្រោយ​ចាក​ចេញ​ពី Real Madrid បន្ទាប់ពីនៅជាមួយគ្នាអស់រយៈពេល ៩ ឆ្នាំ។ ខាង​ក្រោម​ជា​កាល​វិភាគ​របស់​ខ្សែ​ប្រយុទ្ធ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អេស្ប៉ាញ​ល្បី Marca ក្នុង​ថ្ងៃ​នេះ៖

-ប្រមាណ​បី​ម៉ោង​មុន កីឡាករ​បាន​មក​ដល់​ក្លឹប Juventus ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​អ្នក​គាំទ្រ​ប្រមាណ ២០០០ នាក់ មុន​មក​ធ្វើ​ការ​ពិនិត្យ​សុខភាព​ចូល​រួម​ជាមួយ​ក្លឹប។

-ម៉ោង​ប្រមាណ ១ រសៀល​ម៉ោង​នៅ​អ៊ីតាលី (ម៉ោង ៦ល្ងាច នៅ​កម្ពុជា) កីឡាករ​បាន​​បិទ​បញ្ចប់​ការ​ពិនិត្យ​សុខភាព​របស់​ខ្លួន។ បើ​តាម Marca នៅ​ពេល​នេះ ការ​ពិនិត្យ​សុខភាព​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ។ បន្ទាប់​មក​កីឡាករ​ត្រៀម​ថត​រូប​ ចុះ​កុងត្រា​ ៤ ឆ្នាំ​ជាមួយ​ប្រធាន​ក្លឹប​អ៊ីតាលី លោក Andrea Agnelli។

-ម៉ោង​ប្រមាណ ៤ រសៀល​ម៉ោង​នៅ​អ៊ីតាលី (ម៉ោង ១០ យប់​ នៅ​កម្ពុជា) ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​នឹង​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន Allianz Stadium របស់​ Juventus និង​ស្វែងយល់​ពី​កីឡដ្ឋាន​មួយ​នេះ៕


ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី