ដំរីមួយក្បាលរអិលក្រឡាប់ខ្លួនជាប់ក្នុងរណ្ដៅតូចមួយ ប្រវេប្រវារើខ្លួនគួរឲ្យអាណិត មុនត្រូវបានជួយសង្គ្រោះ
- 2018-07-16 12:59:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំរីមួយក្បាលរអិលក្រឡាប់ខ្លួនជាប់ក្នុងរណ្ដៅតូចមួយ ប្រវេប្រវារើខ្លួនគួរឲ្យអាណិត មុនត្រូវបានជួយសង្គ្រោះ
ចន្លោះមិនឃើញ
នៅភូមិមួយ នៃស្រុក Haridwar ប្រទេសឥណ្ឌា ដំរីមួយក្បាលត្រូវបានប្រទះរអិលក្រឡាប់ខ្លួនជាប់ក្នុងរណ្ដៅតូចមួយ ហើយបានប្រវេប្រវារើខ្លួនគួរឲ្យអាណិត មុនត្រូវបានជួយសង្គ្រោះ។
សារព័ត៌មានរដ្ឋល្បីឈ្មោះរបស់ចិនGlobal Times បានចែករំលែកវីដេអូខ្លីមួយប្រមាណ ២ នាទីអំពី សត្វដំរីមួយក្បាល បានបង្ហាញកាយវិការប្រវេប្រវារើខ្លួន បន្ទាប់ពីបានក្រឡាប់ខ្លួននៅក្នុងរណ្ដៅដ៏តូចមួយ។ បន្ទាប់ពីព្យាយាមរើខ្លួនរយៈពេលដល់ទៅ ៣ ម៉ោង ទីបំផុតដំរីបានធ្វើបានសម្រេចក្នុងការចេញពីរណ្ដៅតូចនោះ ក្រោមការជួយជីក និងចូកដីពីសំណាក់អ្នកបើកយន្ត Excavator ម្នាក់។
ខាងក្រោមជាវីដេអូអំពីដំរីនោះ និងការខិតខំប្រឹងប្រែងរបស់វា ក្នុងការចេញពីរណ្ដៅ៖៕